ទូរស័ព្ទ LG V50 ThinQ 5G កំពុងទទួលបានកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 12
ការផលិតទូរស័ព្ទជំនាន់ថ្មីពីក្រុមហ៊ុន LG អាចនឹងមិនបន្តទៅមុខទៀតបាន ប៉ុន្តែក្រុមហ៊ុនមួយនេះក៏បានធ្វើការសន្យាថាខ្លួននឹងនាំយកកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android 12 ទៅកាន់ទូរស័ព្ទជំនាន់ចុងក្រោយបង្អស់របស់ខ្លួននៅក្នុងឆ្នាំនេះ ដោយពាក្យសន្យានេះ វាហាក់ដូចជាមានភាពយឺតយ៉ាវក្នុងការបំពេញបន្តិច។
បន្ទាប់ពីទូរស័ព្ទ Velvet និង V60 ThinQ មក ឥឡូវនេះ ទូរស័ព្ទ LG V50 ThinQ 5G ក៏ចាប់ផ្តើមទទួលបានកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 12 ជាបណ្តើរៗហើយ។ ការអាប់ដេតនេះ ត្រូវបានគេសន្និដ្ឋានថានឹងមកដល់នៅចុងខែមិថុនា ប៉ុន្តែវាក៏ត្រូវបានពន្យារពេលបន្តិច។
យើងអាចរំពឹងបានថា ក្រុមហ៊ុន LG អាចនឹងធ្វើការលើប្រព័ន្ធប្រតិបត្តិការ Android 13 បន្ថែមទៀត ប៉ុន្តែនេះក៏ជារឿងដែលគួរឱ្យកោតសរសើរមួយផងដែរ ដែលក្រុមហ៊ុនដែលឈប់ប្រឡូកនៅក្នុងវិស័យផលិតទូរស័ព្ទនេះ នៅតែបន្តខ្វែខ្វល់ពីអតិថិជនរបស់ខ្លួន។
ទូរស័ព្ទ LG V50 ThinQ 5G ត្រូវបានបង្ហាញខ្លួននៅក្នុងឆ្នាំ2019 ហើយការទទួលបាននូវកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 12 នាពេលឥឡូវនេះ គឺកំពុងតែដាក់បញ្ចេញសម្រាប់ម៉ូដែល Verizon នៅក្នុងសហរដ្ឋអាមេរិកសិនតែប៉ុណ្ណោះ ដោយសម្រាប់ម៉ូដែលផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិក អាចនឹងទទួលបានកំណែអាប់ដេតនេះនាពេលក្រោយ៕
ប្រភព៖ GSMArena
Post a Comment