ឥឡូវនេះ ក្រុមហ៊ុន Instagram បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការទិញផលិតផលតាមរយៈឆាតបានហើយ
ថ្ងៃនេះ ជាថ្ងៃដែលក្រុមហ៊ុន Instagram បានចេញនូវមុខងារថ្មី ដែលជាមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ឬ អ្នកលក់ផលិតផលធ្វើការទិញ ឬ លក់ផលិតផលបាននៅក្នុងឆាតផ្ទាល់តែម្តង។
មុខងារនេះ ដំណើរសម្រាប់ការបញ្ជាទិញលើអាជីវកម្មខ្នាតតូចដែលមានលក្ខណៈគ្រប់គ្រាន់តាមការកំណត់របស់ក្រុមហ៊ុន Instagram ដោយការដាក់លក់ និងបញ្ជាទិញត្រូវបានធ្វើឡើងនៅក្នុងឆាត បន្ទាប់ពីបានបញ្ជាក់ពីមុខទំនិញហើយ អ្នកលក់ត្រូវបង្កើត Payment Requests ដើម្បីអាចឱ្យអ្នកដែលទិញធ្វើការបង់ប្រាក់នៅក្នុងឆាតផ្ទាល់។
ក្រុមហ៊ុនគ្រប់គ្រងលើក្រុមហ៊ុន Instagram, Meta បាននិយាយថា មនុស្សប្រមាណជាជាងមួយពាន់លាននាក់ បានធ្វើការផ្ញើសារបញ្ជាទិញ ឬ លក់ឥវ៉ាន់ជារៀងរាល់សប្តាហ៍ នៅលើកម្មវិធីបណ្តាញសង្គមរបស់ខ្លួន។
ការផ្តល់ឱ្យនូវមុខងារថ្មីមួយនេះ ក្រុមហ៊ុន Instagram ចង់ឱ្យអ្នកប្រើប្រាស់ ក៏ដូចជាម្ចាស់អាជីវកម្មខ្នាតតូច ទទួលបាននូវបទពិសោធន៍នៃការលក់ ឬ ទិញទំនិញដោយភាពរលូន និងរហ័សតាមតែអាចធ្វើទៅបាន។
ដូចនេះ បើសិនជាអ្នកកំពុងប្រកបអាជីវកម្មខ្នាតតូច អ្នកអាចប្រើប្រាស់នូវមុខងារមួយនេះ ដើម្បីធ្វើការឆាតទិញ ឬ លក់ទំនិញជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ឬ អតិថិជនរបស់អ្នកបាន ដោយការបង់ប្រាក់ និងការលក់គឺធ្វើតាមតែការឆាតប៉ុណ្ណោះ៕
ប្រភព៖ GSMArena
Post a Comment