ក្រុមហ៊ុន Instagram បានបន្ថែមមុខងារបង់ប្រាក់ថ្មី សម្រាប់អ្នកប្រើប្រាស់ដែលចង់ឃើញការបង្ហោះផ្តាច់មុខរបស់ Creators

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Instagram លោក Adam Mosseri បានធ្វើការបង្ហោះការអាប់ដេតមួយនៅក្នុងកម្មវិធីបណ្តាញសង្គម Twitter ដែលជាការបង្ហោះទាក់ទងទៅនឹងមុខងារបង់ប្រាក់ថ្មី សម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តទស្សនាមាតិកាផ្តាច់មុខរបស់ Creators (subscriber-exclusive)។


ក្រុមអ្នកបង្កើតមាតិកា (Creator) នៅក្នុងកម្មវិធី Instagram អាចធ្វើការចុះឈ្មោះចូលទៅក្នុង Subscribers Program បាន ដែលជាកន្លែងដែលអនុញ្ញាតឱ្យ Creators អាចធ្វើការរកចំណូលបានពីអ្នកប្រើប្រាស់ដែលធ្វើការ Subscribe លើគម្រោងរបស់ខ្លួនប្រចាំខែ លើការផ្តល់ជូនមាតិកាផ្តាច់មុខសម្រាប់អ្នកភ្ជាប់គម្រោងនោះ។

នៅក្នុងវីដេអូដែលត្រូវបានបង្ហោះនៅក្នុងកម្មវិធីបណ្តាញសង្គម Twitter ដោយលោក Adam Mosseri បានឱ្យយើងដឹងថា អ្នកប្រើប្រាស់ដែលជា Subscriber នឹងទទួលបាននូវការឆាតផ្តាច់មុខជាមួយនឹង Creators ដែលមានចំនួន 30 Subscribers ដែលអាចចូលរួមនៅក្នុង Subscriber Chat បាន។


អ្នកប្រើប្រាស់ដែលបានធ្វើការ Subscribe នឹងទទួលបានផ្លាកសញ្ញា Subscriber Badge សម្រាប់សម្គាល់ជាប់ជាមួយរូបប្រូហ្វាលរបស់ពួកគេ។ បន្ថែមពីនេះ ពួកគេក៏នឹងទទួលបាននូវប៊ូតុង Subscriber Home សម្រាប់ចុចចូលមើលមាតិការបស់ Creator ដែលពួកគេបាន Subscribe ផងដែរ៕ 


ប្រភព៖ GSMArena

Post a Comment

To Top