ទូរស័ព្ទ Infinix Note 12 5G នឹងបំពាក់មកជាមួយកាមេរ៉ាទំហំ 108MP និងអេក្រង់ AMOLED

ឥឡូវនេះ ក្រុមហ៊ុន Infinix មានស្មាតហ្វូនចំនួន 4 ម៉ូដែលហើយ ដែលស្ថិតនៅក្នុងត្រកូល Note 12 ដែលមានដូចជា Note 12, Note 12 G96, Note 12i និង Note 12 VIP ប៉ុន្តែទូរស័ព្ទទាំង 4 ម៉ូដែលនេះ ពុំមានបំពាក់មកជាមួយបច្ចេកវិទ្យា 5G ឡើយ។ 

ដោយហេតុនេះហើយ ទើបក្រុមហ៊ុន Infinix គ្រោងនឹងបញ្ចេញទូរស័ព្ទម៉ូដែល Note 12 មួយទៀត ដែលជាម៉ូដែលបំពាក់មកជាមួយបច្ចេកវិទ្យា 5G។


យើងអាចដឹងទៅបានថានឹងមានម៉ូដែល 5G ដោយសារតែរូបភាពមួយសន្លឹក ដែលត្រូវបានបង្ហោះនៅក្នុងគេហទំព័រ Flipkart ដែលបានបង្ហាញពីទម្រង់រូបភាពកាមេរ៉ាខាងក្រោយរបស់ទូរស័ព្ទមួយនេះ ជាមួយនឹងអក្សរ 108 មេហ្កាភិចស៊ែល គួបផ្សំជាមួយនឹងអក្សរបញ្ជាក់ថាជាទូរស័ព្ទម៉ូដែល Note 12 5G។

យោងទៅតាមរូបភាពខាងលើ យើងអាចដឹងពីលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទមួយនេះបាន ដូចជាការបំពាក់មកជាមួយបច្ចេកវិទ្យា 5G ការប្រើប្រាស់ជាមួយអេក្រង់ AMOLED, រន្ធសាកថ្ម USB និងការបំពាក់មកជាមួយកាមេរ៉ាទំហំ 108 មេហ្កាភិចស៊ែលជាដើម។


ចំពោះថ្ងៃដាក់ចេញលក់ជាផ្លូវការវិញ ក្រុមហ៊ុន Infinix មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែវាអាចនឹងមកដល់នៅក្នុងពេលឆាប់ៗនេះ៕


ប្រភព៖ GSMArena

Post a Comment

To Top