នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានចែករំលែកនូវវីដេអូខ្លីមួយ ទាក់ទងទៅនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS 3
ក្រុមហ៊ុន Huawei នឹងធ្វើការរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី27 ខែកក្កដា ដែលត្រូវនឹងថ្ងៃស្អែកនេះ ដោយយើងរំពឹងថាជាព្រឹត្តិការណ៍ដែលក្រុមហ៊ុន Huawei ដាក់បង្ហាញនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 3 ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។
លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានសម្រេចចិត្តធ្វើតេស្តសាកល្បងមុខងារ Widgets នៅក្នុង Home screen ថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ HarmonyOS 3 ជំនាន់ថ្មីនេះ និងត្រូវបានបង្ហោះនៅក្នុងគណនី Weibo ផ្ទាល់ខ្លួនរបស់លោក។
បណ្តុំកម្មវិធីនីមួយៗ អាចមានផ្ទាំង Tab ដាច់ដោយឡែកពីគ្នានៅក្នុង Folder ក្នុង Home Page បាន ដោយវាត្រូវបានរៀបដាក់ចូលក្នុងប្រអប់ចតុកោណកែងមួយ។ ដើម្បីកាន់តែច្បាស់ សូមធ្វើការទស្សនាវីដេអូខាងក្រោម៖
Mr Yu shared little hint of new HMOS3 pic.twitter.com/9zpTqa5BNz
— Teme (特米)|🇫🇮🇨🇳 (@RODENT950) July 25, 2022
HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការក្នុងផ្ទះរបស់ក្រុមហ៊ុន Huawei ដោយផ្អែកលើ AOSP និងបន្ទាប់ពីនេះ វាគឺជាប្រភេទ open-source platform។ យ៉ាងណាម៉ិញ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ មិនមែនជាការរចនាលើផ្ទៃប្រើប្រាស់បែបសាមញ្ញនោះទេ ដោយក្រុមហ៊ុន Huawei បានចំណាយពេលមួយឆ្នាំកន្លះក្នុងការធ្វើការដើម្បីឱ្យប្រាកដថា ប្រព័ន្ធប្រតិបត្តិការនេះ អាចដំណើរការបានដោយរលូន។
ព្រឹត្តិការណ៍ថ្ងៃទី27 ខែកក្កដា នឹងធ្វើឡើងនៅក្នុងប្រទេសចិន ហើយលោក Yu ទំនងជាបង្ហាញពីប្រព័ន្ធប្រតិបត្តិការថ្មីនេះ ដោយខ្លួនឯងផ្ទាល់៕
ប្រភព៖ GSMArena
Post a Comment