HBO Max នឹងចាប់ផ្តើមចាក់បញ្ចាំងរឿងភាគ Game of Thrones ក្នុងកម្រិតរូបភាព 4K HDR នៅខែក្រោយ

មុនពេលដាក់ឱ្យចាក់បញ្ចាំងជាលើកដំបូងនូវរឿង House of the Dragon នៅថ្ងៃទី២១ ខែសីហា ខាងមុខនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មស្រ្ទីមអនឡាញ HBO Max បានប្រកាសថា ខ្លួននឹងធ្វើការចាក់បញ្ចាំងនូវរឿងភាគ Game of Thrones ទាំង 8 រដូវកាលនៅក្នុងកម្រិតភាពច្បាស់ 4K។


ក្រុមហ៊ុន HBO Max បានធ្វើការបន្ថែមថា រឿងភាគ Game of Thrones ទាំង 8 រដូវកាលសឹតសឹងតែគាំទ្រជាមួយនឹងបច្ចេកវិទ្យាសម្លេង Dolby Atmos, ការបង្ហាញរូបភាពក្នុងកម្រិត HDR10 និងការគាំទ្រជាមួយមុខងារ Dolby Vision ផងដែរ។


ពីមុន មានតែមធ្យោបាយតែមួយគត់សម្រាប់អ្នកដែលចង់ទស្សនារឿងភាគ Game of Thrones ក្នុងកម្រិត 4K គឺត្រូវទិញជាបណ្តុំ Collection Ultra HD Blu-ray ដែលមានតម្លៃ $255។ ដែលបើប្រៀបធៀបទៅនឹងពេលឥឡូវនេះ អ្នកអាចទស្សនារឿងភាគមួយនេះក្នុងកម្រិត 4K ក្នុងកម្មវិធី HBO Max បាន ដោយគ្រាន់តែចំណាយប្រាក់ $15/ខែប៉ុណ្ណោះ សម្រាប់គម្រោងដែលគ្មានការផ្សាយពាណិជ្ជកម្ម។

គម្រោង $15/ខែនេះដែរ ក៏អនុញ្ញាតឱ្យអ្នកធ្វើការភ្ជាប់វានៅលើទូរទស្សន៍ឆ្លាតវៃ Apple TV 4K, Amazon Fire TV Stick 4K ឬ Google Chromecast Ultra ជាដើម ដោយអ្នកអាចធ្វើការតាមដានទស្សនាវាបាន នៅពេលដែលក្រុមហ៊ុន HBO Max បញ្ចេញរឿងភាគ Game of Thrones 4K HDR ឬ រឿង House of the Dragon៕


ប្រភព៖ Engadget

Post a Comment

To Top