លេចធ្លាយពណ៌ Bora Purple ថ្មីរបស់ទូរស័ព្ទ Samsung Galaxy S22
អស់រយៈពេលជាង 5 ខែទៅហើយដែលក្រុមហ៊ុន Samsung បានបញ្ចេញទូរស័ព្ទត្រកូល S22 របស់ខ្លួន ហើយឥឡូវនេះយើងទទួលបាននូវព័ត៌មានលេចធ្លាយបន្ថែមទៀតថា ក្រុមហ៊ុន Samsung នឹងនាំយកជម្រើសពណ៌ Bora Purple សម្រាប់ម៉ូដែលទាំង 3 របស់ទូរស័ព្ទ Samsung Galaxy S22។
រូបភាពនៃជម្រើសពណ៌ថ្មីនេះ ត្រូវបានបង្ហាញនៅក្នុងការចុះបញ្ជីទូរស័ព្ទរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសថៃ ដោយបានបង្ហាញនូវសមាជិក S22 ជាមួយនឹងការរចនាពណ៌ថ្មី។
ការរចនាពណ៌ Bora Purple នេះ យើងអាចមើលឃើញបានថា វាមានភាពស្រដៀងគ្នាទៅនឹងទូរស័ព្ទពណ៌ស្វាយ Samsung Galaxy S20+ BTS edition ដែលចេញកាលពីឆ្នាំ២០២០ ដែរ។
ដោយផ្អែកលើការបែកធ្លាយមួយនេះ ក្រុមហ៊ុន Samsung ទំនងនឹងប្រកាសចេញទូរស័ព្ទ Samsung Galaxy S22 ដែលមានការរចនាពណ៌ Bora Purple នៅក្នុងរយៈពេល 2 សប្តាហ៍ខាងមុខនេះ។
ប្រភពដដែលនេះក៏បានបន្ថែមផងដែរថា យើងអាចនឹងឃើញមានជម្រើសពណ៌ Bora Purple នៅលើទូរស័ព្ទ ថេប្លេត ឬ ឧបករណ៍របស់ក្រុមហ៊ុន Samsung បន្ថែមទៀតដែលអាចមានលើ Galaxy Z Fold4, Z Flip4 និង Galaxy Buds 2 Pro ជាដើម៕
ប្រភព៖ GSMArena
Post a Comment