YouTube Shorts មានចំនួនអ្នកប្រើប្រាស់ប្រចាំខែ ច្រើនជាង 1.5 ពាន់លាននាក់
ក្រុមហ៊ុន YouTube បានអះអាងថាមុខងារ YouTube Shorts ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង ហើយព័ត៌មានចុងក្រោយនេះ ក៏បានបញ្ជាក់ពីភាពជោគជ័យនេះមែន។
បើយោងតាមការរាយការណ៍ពីសារព័ត៌មាន TechChrunch បានឱ្យដឹងថា ក្រុមហ៊ុន YouTube បានប្រកាសថា YouTube Shorts មានចំនួនអ្នកប្រើប្រាស់ប្រចាំខែ រហូតដល់ទៅ 1.5 ពាន់លាននាក់។
ទម្រង់វីដេអូបែបខ្លីៗនេះ ក៏បានជួយឱ្យក្រុមហ៊ុន YouTube ទទួលបាននូវភាពទាក់ទាញបន្ថែមពីសំណាក់អ្នកដែលចូលចិត្តតាមដានវីដេអូផងដែរ ដោយក្រុមហ៊ុន Google បាននិយាយថា ចំពោះឆាណែលដែលបង្ហោះវីដេអូខ្លីៗ (Shorts) និងបង្ហោះវីដេអូខ្នាតវែង (ដែលជាការបង្ហោះវីដេអូទូទៅធម្មតានៅក្នុង YouTube) ទទួលបាននូវចំនួនអ្នក Subscribe និងទស្សនាច្រើនជាងមុន។
ក្រុមហ៊ុន YouTube បានមើលឃើញពីសក្តានុពលរីកចម្រើនចំពោះមុខងារ YouTube Shorts ដោយបច្ចុប្បន្ន វាគឺជាការបែងចែកការទស្សនាវីដេអូតាមបែប និងទីកន្លែងផ្សេងៗគ្នា ឧទាហរណ៍ថាអ្នកទស្សនាវីដេអូខ្លីៗនៅក្នុងមុខងារ YouTube Shorts នៅពេលដែលអ្នកមានរយៈពេលសម្រាកខ្លី ឬ ក៏អ្នកធ្វើការទស្សនាវីដេអូរយៈពេលវែង នៅពេលដែលអ្នកធ្វើការទទួលទានអាហារថ្ងៃត្រង់ជាដើម។
ស្ថិតិនេះបានបង្ហាញយ៉ាងច្បាស់ៗថា មុខងារ YouTube Shorts របស់ក្រុមហ៊ុន YouTube អាចជាមុខងារប្រកួតប្រជែងមួយជាមួយនឹងកម្មវិធី TikTok និងមុខងារ Instagram Stories ដោយវាសឹតសឹងតែជាប្រភេទមុខងារវីដេអូបែបខ្លីៗដូចគ្នា៕
ប្រភព៖ Engadget

Post a Comment