បែកធ្លាយពីតម្លៃរបស់នាឡិកា Xiaomi Band 7 នៅក្នុងតំបន់អឺរ៉ុប

ក្រុមហ៊ុន Xiaomi បានដាក់បង្ហាញ Band 7 របស់ខ្លួនជាផ្លូវការនៅទីផ្សារនៃប្រទេសចិននាខែមុន ហើយឧបករណ៍តាមដានសុខភាពនេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួនជាសកលនៅក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

ឧបករណ៍តាមដានសុខភាព Band 7 អាចនឹងមកដល់សហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ នេះបើយោងតាមរូបភាពបែកធ្លាយដែលបង្ហាញពីតម្លៃ ដែលត្រូវបានបង្ហោះនៅក្នុងកម្មវិធីបណ្តាញសង្គម Twitter។


យោងតាមប្រភពព័ត៌មានបែកធ្លាយដែលពុំមានការបញ្ជាក់នេះ នាឡិកា ឬ ឧបករណ៍តាមដានសុខភាព Band 7 អាចនឹងមានតម្លៃចន្លោះពី €50 ទៅ €60 ដែលបើប្រៀបធៀបទៅនឹងតម្លៃរបស់ Band 6 កាលនោះវាមានតម្លៃ €45.99 ដែលជាការបង្កើនតម្លៃមួយពីក្រុមហ៊ុន Xiaomi។


ម្យ៉ាងវិញទៀត ឧបករណ៍តាមដានសុខភាពដូចគ្នារបស់ក្រុមហ៊ុន Huawei គឺ Huawei Band បានដាក់លក់នៅក្នុងទីផ្សារអឺរ៉ុបក្នុងតម្លៃ €59 ដែលជាតម្លៃប្រកៀកប្រកិតគ្នាជាមួយនឹង Band 7 របស់ក្រុមហ៊ុន Xiaomi ដែរ៕


ប្រភព៖ GSMArena

Post a Comment

To Top