ក្រុមហ៊ុន WhatsApp កំពុងចាប់ផ្តើមសាកល្បងមុខងារផ្ទេរ Chat History ជំនាន់ Beta ពី Android ទៅកាន់ IOS
នៅឆ្នាំមុន ក្រុមហ៊ុន WhatsApp បានបន្ថែមជម្រើសនៅក្នុងការផ្ទេរ Chat History ពីទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ទៅកាន់ IOS ដោយបានចាប់ផ្តើមដំបូងជាមួយនឹងក្រុមហ៊ុន Samsung ក្នុងខែសីហា ហើយមុខងារនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 12 ក្នុងខែតុលា។
ឥឡូវនេះ ជម្រើសដែលអាចផ្ទេរ Chat History ពី Android ទៅកាន់ IOS បានកំពុងតែដាក់ឱ្យធ្វើតេស្តនៅក្នុងជំនាន់សាកល្បងនាថ្ងៃនេះហើយ។
បើសិនជាអ្នកកំពុងប្រើប្រាស់កម្មវិធី WhatsApp ជំនាន់សាកល្បង ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលមុខងារនេះត្រូវការ៖
- ទូរស័ព្ទរបស់អ្នកត្រូវតែដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 5 (Lollipop) ឡើងទៅ
- កម្មវិធី WhatsApp សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ត្រូវតែជាជំនាន់ 2.22.7.74 ឬ ខ្ពស់ជាងនេះ
- កម្មវិធី WhatsApp សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS 15.5 ត្រូវតែជាជំនាន់ 2.22.10.70 ឬ ខ្ពស់ជាងនេះ
- ត្រូវមានលេខទូរស័ព្ទដូចគ្នាទាំងនៅក្នុងទូរស័ព្ទចាស់ និងទូរស័ព្ទថ្មី
- អាចធ្វើទៅបានតែនៅក្នុងពេល Set-up ដំបូងនៃទូរស័ព្ទ iPhone។
ការផ្ទេរនេះ នឹងត្រូវបានធ្វើឡើងក្រោមជំនួយរបស់កម្មវិធី Move to iOS របស់ក្រុមហ៊ុន Apple ដោយនេះអាចមានន័យបានថា ទាំងទូរស័ព្ទចាស់ និងថ្មី ត្រូវតែភ្ជាប់ជាមួយនឹង WiFi ឬ ប្រព័ន្ធអ៊ីនធឺរណិត (ឬ Hotspot) ហើយទូរស័ព្ទទាំងពីរត្រូវតែដោតសាកថ្មដូចគ្នា។
យ៉ាងណាម៉ិញ ទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទដៃ Android របស់អ្នកនឹងមិនត្រូវបានលុបចោលដោយស្វ័យប្រវត្តិនៅពេលដែលអ្នកផ្ទេររួចនោះទេ ប៉ុន្តែអ្នកអាចធ្វើការលុបវាចេញដោយខ្លួនឯងបាន។ បន្ថែមពីនេះ សម្រាប់ Call History និងសារបង់ប្រាក់ (Payment Messages) នឹងមិនត្រូវបាននាំយកទៅកាន់ទូរស័ព្ទដៃ iPhone ទេ៕
ប្រភព៖ GSMArena


Post a Comment