របៀបរក្សាទុកវីដេអូពីកម្មវិធី TikTok និងដាក់វាជា Wallpaper នៅក្នុងទូរស័ព្ទដៃ iPhone
អ្នកប្រាកដជាស្គាល់ និងកំពុងប្រើប្រាស់កម្មវិធី TikTok ដើម្បីកំសាន្ត និងបំបាត់ការអប់សុករបស់អ្នកហើយ ប៉ុន្តែលើសពីការទស្សនាវីដេអូដែលគ្មានដែនកំណត់ អ្នកក៏អាចប្រើប្រាស់វីដេអូដែលអ្នកពេញចិត្តដើម្បីដាក់ជាផ្ទាំង Wallpaper នៅក្នុងទូរស័ព្ទដៃរបស់អ្នកបានផងដែរ ជាពិសេសនៅលើទូរស័ព្ទដៃ iPhone ផ្ទាល់តែម្តង។
ដើម្បីអាចរក្សាទុក និងដាក់វីដេអូពីកម្មវិធី TikTok ធ្វើជា Wallpaper ក្នុងទូរស័ព្ទដៃ iPhone បាន សូមធ្វើតាមជំហានខាងក្រោម៖
• ជំហានដំបូង សូមចូលទៅកាន់កម្មវិធី TikTok និងស្វែងរកវីដេអូដែលអ្នកចូលចិត្ត។
• ជំហានបន្ទាប់ សូមចុចលើវីដេអូដែលអ្នកចង់ដាក់ជា Wallpaper បន្ទាប់មកចុចនៅលើប៊ូតុងចែករំលែក ឬ ប៊ូតុង Share។
• ជំហានទីបី សូមចុចលើពាក្យ “Live Photo” និងរងចាំដើម្បីឱ្យវា Convert ចប់ដើម្បីធ្វើការទាញយក។
• ជំហានទីបួន សូមចូលទៅកាន់កម្មវិធី Photos រួចចុចលើរូបភាព Live Photo ដែលអ្នកបានទាញយកពីកម្មវិធី TikTok បន្ទាប់មកចុចលើពាក្យ “Use as Wallpaper” ជាការស្រេច៕
រូបភាព៖ tom's guide
អត្ថបទដោយ៖ ប៉ោក លក្ខិណា










Post a Comment