ក្រុមហ៊ុន TikTok កំពុងសាកល្បងលើមុខងារ Clear Mode ដែលដកប៊ូតុងចេញនៅពេលអូសមើលវីដេអូ
ក្រុមហ៊ុន TikTok កំពុងសិក្សាក៏ដូចជាសាកល្បងទៅលើមុខងារថ្មី ដែលនៅពេលដែលអ្នកប្រើប្រាស់ធ្វើការអូសមើលវីដេអូ នឹងមិនមានប៊ូតុង អក្សរ ឈ្មោះអ្នកបង្ហោះ (Username) ឬ ព័ត៌មានទាក់ទងទៅនឹងចម្រៀងដែលបានប្រើប្រាស់នៅក្នុងវីដេអូទាំងអស់នោះ នោះទេ។
មុខងារ Clear Mode ត្រូវបានស្វែងរកឃើញដោយអតីតអ្នកសរសេរគេហទំព័រ (Web Editor) លោក Matt Navarra នៅសប្តាហ៍មុន ដោយគួបផ្សំជាមួយនឹងការបញ្ជាក់របស់ក្រុមហ៊ុន TikTok ទៅកាន់សារព័ត៌មាន TechChrunch ថាពួកគេកំពុងធ្វើការសាកល្បងលើមុខងារនេះផងដែរ។
TikTok is testing ‘Clear Mode’ for a distraction-free viewing experience https://t.co/HmEur1qfDa pic.twitter.com/jAIUC6vFse
— Matt Navarra (@MattNavarra) May 26, 2022
ក្រុមហ៊ុន TikTok ផ្ទាល់ពុំបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ចំពោះការដាក់ចេញដំណើរការនូវមុខងារនេះជាសកលនៅឡើយនោះទេ។ ដូចសព្វមួយដង ក្រុមហ៊ុន TikTok តែងតែបញ្ចេញនូវមុខងារថ្មីៗ ដោយតម្រូវតាមការចង់បានរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ។
បើសិនជាអ្នកត្រូវបានជ្រើសរើសនៅក្នុងការសាកល្បងនូវមុខងារ Clear Mode នេះ អ្នកអាចចូលទៅប្រើប្រាស់វាបានដោយធ្វើការចុចនៅលើវីដេអូដែលអ្នកកំពុងមើលឱ្យជាប់ និងចុចលើពាក្យ Clear Mode ជាការស្រេច។
ប៉ុន្តែបើសិនជាអ្នកមិនត្រូវបានជ្រើសរើសឱ្យសាកល្បងនូវមុខងារនេះទេ យើងមានតែរង់ចាំរហូតដល់ក្រុមហ៊ុន TikTok ដាក់បញ្ចេញវាជាផ្លូវការប៉ុណ្ណោះ៕
ប្រភព៖ Engadget

Post a Comment