ទូរស័ព្ទ Tecno Spark 9T នឹងបំពាក់មកជាមួយបន្ទះឈីប Helio G37 SoC និងកម្លាំងថាមពលថ្មទំហំ 5,000 mAh

សមាជិកចុងក្រោយគេបង្អស់របស់ទូរស័ព្ទត្រកូល Tecno Spark គឺជាទូរស័ព្ទត្រកូល Spark 9T។ ទូរស័ព្ទដែលមានតម្លៃកម្រិតមធ្យមនេះនឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.6អុីង IPS LCD ដែលមានកម្រិតបង្ហាញ HD+ ជាមួយនឹងល្បឿនអូសបញ្ជាអេក្រង់ 90Hz។

ទៅលើផ្នែកអេក្រង់ដដែល ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីដំណក់ទឹកមួយគ្រាប់ ដែលមានទំហំ 32 មេហ្កាភិចស៊ែល និងកាមេរ៉ាក្រោយពីរគ្រាប់ដែលកាមេរ៉ាគោលមានទំហំ 13 មេហ្កាភិចស៊ែល និងមួយគ្រាប់ទៀតមានទំហំ 2 មេហ្កាភិចស៊ែលជាកាមេរ៉ា Depth។


ចំពោះផ្នែកកម្លាំងម៉ាសុីន ទូរស័ព្ទ Tecno Spark 9T នឹងបំពាក់មកជាមួយបន្ទះឈីប MediaTek's Helio G37 ជាមួយនឹងរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ដែលអាចបន្ថែម Memory ពីខាងក្រៅបន្ថែមទៀតបាន។


បន្ថែមពីនេះ ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh ដែលអាចគាំទ្រជាមួយកម្លាំងសាកបញ្ចូលថ្មល្បឿន 10W។ សម្រាប់ប្រព័ន្ធដំណើរការវិញ ទូរស័ព្ទត្រកូល Spark 9T ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ HiOS 8.6។


ទូរស័ព្ទ Tecno Spark 9T នឹងដាក់លក់នៅក្នុងតម្លៃ NGN 78,300 ($188) សម្រាប់ម៉ូដែលដែលមានរ៉េម 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB និងសម្រាប់ម៉ូដែលដែលមានរ៉េម 4GB និងអង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ NGN 88,000 ($212)៕


ប្រភព៖ GSMArena

Post a Comment

To Top