ក្រុមហ៊ុន Samsung អាចនឹងនាំយកកាមេរ៉ាស៊ែលហ្វីកម្រិតខ្ពស់សម្រាប់ទូរស័ព្ទ Samsung Galaxy S23
នៅឆ្នាំ២០១៩ ក្រុមហ៊ុន Samsung បានបញ្ចេញទូរស័ព្ទ Samsung Galaxy S10 ជាមួយនឹងកាមេរ៉ាស៊ែលហ្វីខាងមុខ ទំហំ 10 មេហ្កាភិចស៊ែល ដែលជាការ Upgrade ពីទំហំកាមេរ៉ា 8 មេហ្កាភិចស៊ែលរបស់ទូរស័ព្ទ Galaxy S9។
យ៉ាងណាម៉ិញ កញ្ចប់កាមេរ៉ាមុខនេះ នៅតែពុំមានការផ្លាស់ប្តូរនៅលើស្មាតហ្វូនម៉ូដែល S21 និង S22 (លើកលែងតែម៉ូដែល Ultra ប៉ុណ្ណោះ) ប៉ុន្តែ ថ្មីៗនេះមានការលើកឡើងមួយបានអះអាងថា ក្រុមហ៊ុន Samsung កំពុងពិចារណាលើការនាំយកកាមេរ៉ាទំហំ 12 មេហ្កាភិចស៊ែល សម្រាប់ទូរស័ព្ទ Samsung Galaxy S23។
ការលើកឡើងនេះ មានប្រភពចេញពីការបោះពុម្ពផ្សាយរបស់ហូឡង់ GalaxyClub ដែលបានអះអាងថាទូរស័ព្ទ Samsung Galaxy S23 និង S23+ អាចនឹងបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីខាងមុខទំហំ 12 មេហ្កាភិចស៊ែល។
បើទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែមិនច្បាស់ថា កាមេរ៉ាស៊ែលហ្វីខាងមុខរបស់ទូរស័ព្ទត្រកូល S23 ជំនាន់ក្រោយ នឹងប្រើប្រាស់ការរចនាកាមេរ៉ាទម្លុះអេក្រង់ ឬក៏ កាមេរ៉ាក្រោមអេក្រង់នោះទេ។
អ្វីដែលយើងមិនអាចប្រាកដបានទៀតនោះគឺថាតើកាមេរ៉ាស៊ែលហ្វីខាងមុខរបស់ទូរស័ព្ទ Samsung Galaxy S23 Ultra នឹងទទួលបានកាមេរ៉ាទំហំ 40 មេហ្កាភិចស៊ែលដូចទៅនឹងកាមេរ៉ាខាងមុខរបស់ទូរស័ព្ទ S22 Ultra ដែរ ឬក៏ យ៉ាងណា៕
ប្រភព៖ GSMArena

Post a Comment