ក្រុមហ៊ុន Samsung បានបញ្ចាក់ថា ផ្ទៃប្រើប្រាស់ One UI 4.1.1 នឹងមកដល់នៅចុងឆ្នាំនេះ
ក្រុមហ៊ុន Samsung បានបញ្ចេញកំណែអាប់ដេតផ្ទៃប្រើប្រាស់ One UI 4.1 ជាមួយនឹងការមកដល់របស់ទូរស័ព្ទត្រកូល Samsung Galaxy S22 នៅខែកុម្ភៈ ដែលមកទល់ពេលនេះ វាអស់រយៈពេលបីខែមកហើយ ហើយក្រុមហ៊ុន Samsung ក៏បានបញ្ជូនកំណែអាប់ដេតនេះ ទៅកាន់ឧបករណ៍ដ៏ទៃទៀតផងដែរ។
នៅថ្ងៃនេះ យើងអាចដឹងបន្ថែមទៀតបានថា ក្រុមហ៊ុនកូរ៉េនេះកំពុងផ្តោតលើការអភិវឌ្ឍន៍កំណែផ្ទៃប្រើប្រាស់ One UI ថ្មី ដែលជាផ្ទៃប្រើប្រាស់ One UI 4.1.1។
កំណែអាប់ដេតនៃផ្ទៃប្រើប្រាស់ថ្មីនេះទៀតសោត អាចនឹងមកដល់នៅចុងឆ្នាំនេះ ជាមួយនឹងព័ត៌មានបន្ថែមទៀត ទាក់ទងទៅនឹងទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung។
ការមកដល់របស់ផ្ទៃប្រើប្រាស់ One UI 4.1.1 ត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារជំនួយរបស់ក្រុមហ៊ុន Samsung ដែលការកែកូដពេញលេញ បានបញ្ជាក់ពីការមកដល់របស់កំណែអាប់ដេតផ្ទៃប្រើប្រាស់ថ្មីនេះ។
ការផ្លាស់ប្ដូរពីកំណែផ្ទៃប្រើប្រាស់ One UI 4.1 ទៅ One UI 4.1.1 មិនមែនជារឿងដែលភ្ញាក់ផ្អើលនោះទេ ដោយក្រុមហ៊ុន Samsung ធ្លាប់បានធ្វើរឿងនេះចំពោះកំណែផ្ទៃប្រើប្រាស់ One UI 3.1 រួចមកហើយ ដោយបានអាប់ដេតវាទៅកាន់ផ្ទៃប្រើប្រាស់ One UI 3.1.1។
ពាក្យចចាមអារ៉ាមមួយចំនួនបានលេចលឺមកថា កំណែអាប់ដេត One UI 5 អាចនឹងមកដល់ជាមួយប្រព័ន្ធប្រតិបត្តិការ Android 13៕
ប្រភព៖ GSMArena

Post a Comment