ទូរស័ព្ទ Samsung Galaxy Z Flip3 និង Fold3 ទទួលបានការគាំទ្រ eSIM នៅសហរដ្ឋអាមេរិកហើយ
ទូរស័ព្ទដែលអាចបត់បានពីរម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Samsung គឺទូរស័ព្ទ Samsung Galaxy Z Flip3 និង Galaxy Z Fold3 កំពុងទទួលបាននូវកំណែអាប់ដេតនៅក្នុងសហរដ្ឋអាមេរិក ដែលនាំមកជាមួយមុខងារគាំទ្រការប្រើប្រាស់ eSIM រួមជាមួយនឹងសុីមពីរ ដែលក្រុមហ៊ុន Samsung ឱ្យឈ្មោះថា Dual Standby (DSDS)។
កំណែអាប់ដេត Firmware ថ្មីនេះមានលេខសម្គាល់ F926USQU1DVEE សម្រាប់ទូរស័ព្ទ T-Mobile Galaxy Z Fold3 និងលេខសម្គាល់ F711USQU2DVEE សម្រាប់ទូរស័ព្ទ T-Mobile Galaxy Z Flip3។
ដូចរាល់ដង ការអាប់ដេតនឹងចេញជាដំណាក់ៗ ដូចនេះវាអាចនឹងចំណាយពេលពីពីរទៅបីថ្ងៃ ឬ ច្រើនជាងនេះ មុនពេលដែលគ្រប់ទូរស័ព្ទអេក្រង់បត់ទាំងពីរម៉ូដែលខាងលើនេះ ទទួលបាននូវកំណែអាប់ដេតថ្មីដែលកំពុងបញ្ចេញឱ្យទាញយកនៅក្នុងសហរដ្ឋអាមេរិក។
ជាមួយនឹងការគាំទ្រប្រព័ន្ធ eSIM ម្ចាស់ទូរស័ព្ទរបស់ទូរស័ព្ទអេក្រង់បត់ទាំងពីរម៉ូដែលខាងលើ នឹងទទួលបាននូវសុីមពីរប្រភេទ ដែលមួយជា eSIM និងមួយទៀតជាសុីមផ្ទាល់៕
ប្រភព៖ GSMArena

Post a Comment