ទូរស័ព្ទ Poco X4 GT នឹងដាក់បង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៣ ខែមិថុនា នេះ
នៅថ្ងៃម្សិលមិញនេះ យើងបានទទួលនូវការបញ្ជាក់ជាផ្លូវការនៃការមកដល់របស់ទូរស័ព្ទ Poco F4 5G ដែលនឹងមកដល់នៅថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ ប៉ុន្តែអ្វីដែលយើងបានដឹងបន្ថែមនោះ គឺវាមិនមែននាំមកតែមួយម៉ូដែលនោះទេ។
ពាក្យចចាមអារ៉ាមមួយចំនួនបានលេចលឺមកថា ទូរស័ព្ទ Poco X4 GT ក៏នឹងនាំមកជាមួយម៉ូដែល F4 5G ផងដែរ។ ព្រឹត្តិការណ៍ដាក់បង្ហាញខ្លួនទូរស័ព្ទរបស់ក្រុមហ៊ុន Poco នឹងប្រព្រឹត្តធ្វើឡើងនៅវេលាម៉ោង 5 និង 30 នាទីល្ងាច (12PM UTC) នៅក្នុងប្រទេសឥណ្ឌា ហើយក៏នឹងធ្វើការផ្សាយបន្តផ្ទាល់នៅក្នុងកម្មវិធីបណ្តាញសង្គម Facebook, YouTube និង Twitter ផងដែរ។
ទូរស័ព្ទ Poco X4 GT អាចនឹងមានលក្ខណៈសម្បត្តិមួយចំនួនស្រដៀងទៅនឹងទូរស័ព្ទ Redmi Note 11T Pro ដោយវាអាចនឹងបំពាក់មកជាមួយប្រភេទអេក្រង់ LCD ដែលមានកម្រិតបង្ហាញ FHD+, ល្បឿនអូសបញ្ជាអេក្រង់ 144Hz Refresh Rate, បន្ទះឈីប Dimensity 8100, កម្លាំងថាមពលថ្មទំហំ 5,080 mAh គួបផ្សំជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 67W ជាដើម៕
ប្រភព៖ GSMArena

Post a Comment