ទូរស័ព្ទ Poco F4 5G នឹងបំពាក់មកជាមួយរ៉េមទំហំ 12GB

ក្រុមហ៊ុន Poco បានធ្វើការបង្ហើបពីការមកដល់របស់ទូរស័ព្ទ Poco F4 5G អស់រយៈពេលពីរទៅបីថ្ងៃមកហើយ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ថា វានឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 870 SoC ជាមួយនឹងប្រព័ន្ធបន្សាបកម្តៅ LiquidCool 2.0 ដើម្បីជួយឱ្យទូរស័ព្ទមានដំណើរការបានថេរ និងមិនឡើងកម្តៅ។

បន្ថែមពីនេះ ក្រុមហ៊ុន Poco បានប្រកាសថា ទូរស័ព្ទ Poco F4 5G នឹងបំពាក់មកជាមួយប្រភេទរ៉េម LPDDR5 ទំហំ 12GB និងមានអង្គផ្ទុកទិន្នន័យជាប្រភេទ UFS 3.1។


ទូរស័ព្ទ Poco F4 5G ត្រូវបានគេនិយាយថា ជាជំនាន់ទូរស័ព្ទម៉ូដែលថ្មី របស់ទូរស័ព្ទ Redmi K40s ដោយវាបំពាក់មកជាមួយកាមេរ៉ាគោលទំហំ 60 មេហ្កាភិចស៊ែល បើប្រៀបធៀបទៅនឹងកាមេរ៉ារបស់ទូរស័ព្ទ Redmi K40s ដែលមានកាមេរ៉ាគោលត្រឹមទំហំ 40 មេហ្កាភិចស៊ែលប៉ុណ្ណោះ។


រូបភាពបែកធ្លាយរបស់ទូរស័ព្ទ Poco F4 5G អាចឱ្យយើងដឹងបានថា ទូរស័ព្ទមួយនេះបំពាក់មកជាមួយកាមេរ៉ាទំហំ 64 មេហ្កាភិចស៊ែលដែលមាន OIS។


យើងមិនប្រាកដទេថាតើក្រុមហ៊ុន Poco នឹងដាក់បញ្ចេញទូរស័ព្ទរបស់ខ្លួននៅពេលណា ប៉ុន្តែយើងអាចនឹងរំពឹងបានថា ក្រុមហ៊ុន Poco អាចនឹងបញ្ចេញព័ត៌មានបន្ថែមទាក់ទងទៅនឹងស្មាតហ្វូនរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕


ប្រភព៖ GSMArena

Post a Comment

To Top