ទូរស័ព្ទ Oppo K10 5G របស់ប្រទេសឥណ្ឌានឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 810 SoC ជំនួសឱ្យបន្ទះឈីប Dimensity 8000 Max
ក្រុមហ៊ុន Oppo នឹងដាក់បង្ហាញទូរស័ព្ទ Oppo ម៉ូដែល K10 5G នៅក្នុងប្រទេសឥណ្ឌា នាថ្ងៃទី 8 ខែមិថុនា ខាងមុខនេះ ប៉ុន្តែវាគឺជាម៉ូដែលដែលខុសពីម៉ូដែលដែលធ្លាប់បានដាក់បញ្ចេញនៅក្នុងប្រទេសចិនកាលពីលើកមុន ដោយវានឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 810 SoC ជំនួសឱ្យបន្ទះឈីប Dimensity 8000 Max ដែលធ្លាប់ចេញនៅក្នុងប្រទេសចិន។
ទូរស័ព្ទ Oppo K10 5G នៅក្នុងប្រទេសឥណ្ឌា មានការរចនារូបរាងបែបសំប៉ែត ដែលមានកាមេរ៉ាខាងក្រោមចំនួនពីរគ្រាប់ និងមានកាមេរ៉ាខាងមុខមួយគ្រាប់ ដែលជាកាមេរ៉ាមានការរចនាបែបតំណក់ទឹក មិនមែនជាកាមេរ៉ាទម្លុះអេក្រង់ដូចម៉ូដែលរបស់ប្រទេសចិននោះទេ។
The #OPPOK105G constantly works in beast mode, consuming minimum power while delivering maximum performance.
— OPPO India (@OPPOIndia) June 4, 2022
Launching on 8th June, 12PM.#LiveWithoutLimits #Stylish5GPerformer
Know more: https://t.co/3Ep497OkBP pic.twitter.com/JsqMfSOnfP
ក្រុមហ៊ុន Oppo មិនបានបង្ហាញពីលក្ខណៈសម្បត្តិផ្សេងទៀតរបស់ទូរស័ព្ទត្រកូល K10 5G ឥណ្ឌានេះនោះទេ ប៉ុន្តែអ្វីដែលយើងអាចដឹងបាននោះគឺទូរស័ព្ទមួយនេះនឹងនាំមកជាមួយជម្រើសពណ៌ចំនួនពីរប្រភេទដែលមាន ពណ៌ខ្មៅ និងពណ៌ខៀវ។
The #OPPOK105G is a modern classic with a sleek and sturdy design that's bound to make heads turn!
— OPPO India (@OPPOIndia) June 4, 2022
Launching on 8th June, 12 PM.#LiveWithoutLimits #Stylish5GPerformer
Know more: https://t.co/UEVFLOIg7G pic.twitter.com/maXGB3A0RM
ព្រឹត្តិការណ៍នៃការដាក់បង្ហាញទូរស័ព្ទ Oppo K10 5G នៅសល់តែរយៈពេលពីរថ្ងៃទៀតប៉ុណ្ណោះ ដូចនេះយើងមានតែត្រូវរង់ចាំរហូតដល់ថ្ងៃនោះ ឬ អាចថាក្រុមហ៊ុន Oppo នឹងបញ្ចេញព័ត៌មានខ្លះៗមួយចំនួនបន្ថែមទៀត ចំពោះទូរស័ព្ទដៃមួយនេះ៕
ប្រភព៖ GSMArena

Post a Comment