ប្រាក់ចំណូលរបស់ក្រុមហ៊ុន MediaTek បានកើនឡើងដល់ 33% ដោយសារតែការលក់បន្ទះឈីប Dimensity 8000/9000
នៅឆ្នាំមុន ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ប្រទេសតៃវ៉ាន់ MediaTek បានបង្ហាញពីការកើនឡើងនៃចំនួននៃការលក់ដ៏គួរឱ្យកត់សម្គាល់របស់ខ្លួន។
ជាមួយនឹងការបញ្ចេញខ្សែស្រឡាយបន្ទះឈីប Dimemsity 8000 និង 9000 របស់ខ្លួន ក្រុមហ៊ុន MediaTek បានទទួលនូវផលវិជ្ជមានពី OEMs នៅក្នុងការដាក់បន្ទះឈីបរបស់ខ្លួន នៅក្នុងជួរខ្សែស្រឡាយបន្ទះឈីបកំពូល Flagship។
ដោយសារតែបន្ទះឈីបខាងលើ ត្រូវបានចាត់ទុកជាប្រភេទបន្ទះឈីបកំពូល ដូចនេះវាបានផ្តល់ឱកាសឱ្យការរកចំណូលរបស់ក្រុមហ៊ុន MediaTek កើនឡើងរហូតដល់ទៅ 33%។
ខ្សែស្រឡាយបន្ទះឈីបកំពូលរបស់ក្រុមហ៊ុន MediaTek គឺឈីប Dimensity 8000 និង 9000 ត្រូវបានយកទៅបំពាក់នៅលើស្មាតហ្វូនដែលទើបនឹងចេញនាពេលថ្មីៗនេះ របស់ក្រុមហ៊ុនផលិតទូរស័ព្ទ Oppo, Realme, OnePlus, Vivo, Xiaomi និងក្រុមហ៊ុន Honor។
ក្រុមហ៊ុន MediaTek បានរាយការណ៍ពីប្រាក់ចំណូលរបស់ខ្លួននៅក្នុងខែឧសភានេះ ដែលទទួលបានប្រមាណជាជាង TWD 52.1 ពាន់លាន (ប្រហែល 1.75 ពាន់លានដុល្លារ) ដែលមានការធ្លាក់ចុះ 1% បើប្រៀបធៀបទៅនឹងខែមេសា ប៉ុន្តែមានការកើនឡើង 26% សម្រាប់រយៈពេលបីខែជាប់គ្នា។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន MediaTek នៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ បានកើនឡើងរហូតដល់ទៅ 33% ដែលស្មើនឹង TWD 247.4 ពាន់លាន (ប្រហែល 8.32 ពាន់លានដុល្លារ)៕
ប្រភព៖ GSMArena

Post a Comment