របៀបផ្ទេររូបភាពពីទូរស័ព្ទដៃ iPhone ទៅកាន់កំព្យូទ័រដែលដំណើរការដោយ Windows
នៅពេលដែលអ្នកប្រើប្រាស់ទំហំផ្ទុកទិន្នន័យរបស់អ្នកអស់ ឬ ពេញ ប្រាកដណាស់អ្នកនឹងផ្ទេរវាទៅកាន់ឧបករណ៍អ្វីមួយផ្សេង ឬ កុំព្យូទ័រ ឬ បន្ថែម Memory កាតក្រៅ ប៉ុន្តែបើសិនជាអ្នកប្រើប្រាស់ទូរស័ព្ទដៃ iPhone នោះអ្នកនឹងពុំមានរន្ធសម្រាប់ដាក់ Memory កាតនោះទេ។
ដូចនេះ ជម្រើសដែលអាចផ្ទេររូបភាពចេញពីទូរស័ព្ទដៃ iPhone បានគឺមានតែត្រូវប្រើប្រាស់ខ្សែ USB និងផ្ទេរទៅកាន់កំព្យូទ័រប៉ុណ្ណោះ។
ដើម្បីអាចផ្ទេររូបភាពពីទូរស័ព្ទដៃ iPhone ទៅកាន់កំព្យូទ័រដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows បាន សូមធ្វើតាមជំហានខាងក្រោម៖
• ជំហានដំបូង សូមបើកទូរស័ព្ទ iPhone របស់អ្នក បន្ទាប់មកភ្ជាប់វាជាមួយនឹងឌុយ USB ទៅកាន់កំព្យូទ័រ និងចុចលើពាក្យ “Allow” នៅក្នុងទូរស័ព្ទដៃរបស់អ្នក។
• ជំហានបន្ទាប់ សូមចុចលើផ្ទាំងសារនាផ្នែកខាងស្តាំ ឈាងខាងក្រោមនៅក្នុងកំព្យូទ័រដែលដំណើរការដោយ Windows របស់អ្នក បន្ទាប់មកសូមជ្រើសយក “Import photos and videos Photos”។
• ជំហានចុងក្រោយ សូមចុចលើរូបភាពដែលអ្នកចង់ផ្ទេរចូលទៅក្នុងកំព្យូរទ័រ និងកំណត់កន្លែងដែលត្រូវផ្ទុក បន្ទាប់មកចុចលើពាក្យ “Import” និង “OK” ជាការស្រេច៕
រូបភាពដោយ៖ tom's guide
អត្ថបទដោយ៖ ប៉ោក លក្ខិណា






Post a Comment