ទូរស័ព្ទ iPhone 14 នឹងប្រើប្រាស់ជាមួយបន្ទះឈីប A15 និងសម្រាប់ 14 Pro នឹងប្រើប្រាស់ជាមួយបន្ទះឈីប A16 Bionic
ត្រឡប់ទៅខែមីនា អ្នកវិភាគក្រុមហ៊ុន Apple ដ៏ល្បីគឺលោក Ming-Chi Kuo បានរាយការណ៍ថា ទូរស័ព្ទ iPhone 14 ទាំងពីរម៉ូដែល (ដែលអាចជាម៉ូដែល iPhone 14 ធម្មតា និងម៉ូដែល iPhone 14 Pro Max) នឹងប្រើប្រាស់ជាមួយបន្ទះឈីប A15 ខណៈពេលដែលម៉ូដែល Pro អាចនឹងប្រើប្រាស់ជាមួយបន្ទះឈីប A16 Bionic ជំនាន់ថ្មី។
នៅក្នុងរបាយការណ៍ថ្មីមួយ ដែលបានរាយការណ៍ដោយ Trend Force បានលើកឡើងថា មិនដូចការផ្តល់ជូនពីមុននោះទេ បន្ទះឈីប ឬ Processors ចុងក្រោយបង្អស់នឹងត្រូវបានបំពាក់តែសម្រាប់ម៉ូដែល Pro នៃគ្រួសារទូរស័ព្ទត្រកូល iPhone 14 ប៉ុណ្ណោះ។
ខណៈពេលដែលទូរស័ព្ទ iPhone 13 mini និងទូរស័ព្ទ iPhone 13 ប្រើប្រាស់ជាមួយបន្ទះឈីប A15 គួបផ្សំជាមួយនឹងទំហំរ៉េម 4GB និងមានស្នូល GPU 4 Cores ទូរស័ព្ទ iPhone 13 Pro ក៏ប្រើប្រាស់ជាមួយនឹងប្រភេទបន្ទះឈីប A15 Bionic នេះដែរ ដោយគ្រាន់តែបង្កើនទំហំរ៉េមឡើងដល់ 6GB និងមានស្នូល GPU 5 Cores ប៉ុណ្ណោះ។
ដូចនេះ ទូរស័ព្ទត្រកូល iPhone 14 និងត្រកូល iPhone 14 Pro អាចនឹងប្រើប្រាស់ជាមួយប្រភេទបន្ទះឈីបធំជាងមុន និងមានទំហំរ៉េម ឬ កម្លាំងម៉ាស៊ីនខុសពីគ្នា ដោយក្រុមហ៊ុន Apple អាចនឹងចង់បែងចែកឱ្យដាច់រវាងម៉ូដែល Pro និងម៉ូដែលធម្មតា ប្រហែលជាដើម្បីកំណត់តម្លៃទៅលើទូរស័ព្ទទាំងនោះជាដើម៕
ប្រភព៖ GSMArena

Post a Comment