ប្រព័ន្ធប្រតិបត្តិការ iPadOS 16 អាចនឹងផ្តោតទៅលើមុខងារ Multitasking

ព្រឹត្តិការណ៍ WWDC ដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple នឹងមកដល់នៅក្នុងថ្ងៃទី០៦ ខែមិថុនានេះ ហើយជាធម្មតា យើងតែងតែរំពឹងថា ក្រុមហ៊ុន Apple នឹងនាំយកការអាប់ដេតថ្មីសម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ ឬ ទូរស័ព្ទថេប្លេតរបស់ខ្លួន។

បើយោងតាមលោក Mark Gurman របស់សារព័ត៌មាន Bloomberg បាននិយាយថា ការផ្លាស់ដ៏ធំថ្មីមួយរបស់ប្រព័ន្ធប្រតិបត្តិការ iPadOS នៅឆ្នាំនេះគឺ ផ្តោតលើការរចនាឡើងវិញនូវមុខងារ Multitasking ឬ មុខងារបើកកម្មវិធីគរច្រើននៅក្នុងពេលតែមួយ។ មុខងារ Multitasking ថ្មីនឹងត្រូវបានរចនា ក៏ដូចជារៀបចំទំហំកម្មវិធីជា Windows ដែលអនុញ្ញាតឱ្យបើកកម្មវិធីប្រើប្រាស់ច្រើននៅក្នុងពេលតែមួយ។


ប្រព័ន្ធប្រតិបត្តិការ iPadOS 15 នាពេលបច្ចុប្បន្ន អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើមុខងារ Multitasking បានដោយការចែកអេក្រង់ជា 3 ដែលមួយចំហៀងមានកម្មវិធីពីរបើកពីលើគ្នា និងមួយចំហៀងទៀតបើកកម្មវិធីតែមួយប៉ុណ្ណោះ។


ចំណែកឯប្រព័ន្ធប្រតិបត្តិការ iPadOS 16 ថ្មី នឹងបែងចែកមុខងារ Multitasking ស្រដៀងទៅនឹងការបើកកម្មវិធីចាប់ពីពីរឡើងទៅនៅក្នុងកំព្យូទ័រដែរ។ សម្រាប់ព័ត៌មានបន្ថែម យើងមានតែត្រូវរង់ចាំតាមដានបន្តទៀត៕


ប្រភព៖ GSMArena

Post a Comment

To Top