មានអ្នកធ្វើផ្នូរសម្គាល់កាលបរិច្ឆេទនៃការបញ្ចប់ការគាំទ្រចំពោះ Internet Explorer

នៅពេលដែលក្រុមហ៊ុន Microsoft ប្រកាសថា ខ្លួននឹងបញ្ឈប់ការគាំទ្រទៅលើកម្មវិធី Internet Explorer នៅដើមសប្តាហ៍នេះ មានមនុស្សម្នាក់បានធ្វើរឿងលេងសើចចំពោះការបញ្ចប់ការគាំទ្ររបស់កម្មវិធី Browser មួយនេះ។

បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានឱ្យដឹងថា លោក Jung Ki-young បានចំណាយប្រាក់ប្រមាណជាជាង 430,000 វ៉ុន (ប្រហែល 330 ដុល្លារ) ដើម្បីធ្វើការរចនាក៏ដូចជាបញ្ជាទិញផ្ទាំងថ្ម ដើម្បីបញ្ជាក់ពីការបញ្ចប់ការគាំទ្រចំពោះកម្មវិធី Internet Explorer។


ការបញ្ចុះផ្ទាំងថ្មបញ្ជាក់ពីការឈប់គាំទ្រចំពោះកម្មវិធី Browser Internet Explorer នេះ ត្រូវបានធ្វើឡើងនៅលើដំបូលហាងកាហ្វេរបស់បងប្រុសរបស់លោក នៅក្នុងទីក្រុង Gyeongju នៃប្រទេសកូរ៉េខាងត្បូង ជាមួយនឹងរូបឡូហ្គោកម្មវិធី Internet Explorer អមជាមួយនឹងអក្សរដែលគាត់បានសរសេរថា “គាត់គឺជាឧបករណ៍ដ៏ល្អមួយ សម្រាប់ទាញយក Browers ផ្សេងទៀត” ឬក៏ជាភាសាអង់គ្លេស “He was a good tool to download other browsers”។


លោក Jung បានប្រាប់ទៅសារព័ត៌មាន Reuters ថា លោកធ្វើពិធីរំលឹកខួបនេះ ដើម្បីរំលឹកដល់កម្មវិធី Internet Explorer ដែលបានកំណត់អាជីពរបស់លោក។ 


លោកបានបន្ថែមទៀតថា បើទោះបីជាកម្មវិធី Chrome និង Firefox ជាកម្មវិធីដែលអាចប្រើប្រាស់ជំនួសឱ្យកម្មវិធី Internet Explorer យ៉ាងណាក្តី ក៏អតិថិជនមួយចំនួនរបស់លោក បានស្នើរឱ្យគេហទំព័រវេបសាយរបស់គេមើលទៅល្អនៅក្នុងកម្មវិធី Internet Explorer ដែរ៕


ប្រភព៖ Engadget

Post a Comment

To Top