ក្រុមហ៊ុន Infinix បញ្ចេញបច្ចេកវិទ្យាសាកថ្មកម្លាំង 180W ដែលក្រុមហ៊ុនហៅថាប្រព័ន្ធ Thunder Charge

នៅឆ្នាំមុន GSMArena បានសាកល្បងលើ Concept ទូរស័ព្ទដែលមាននូវប្រព័ន្ធសាកបញ្ចូលថ្មល្បឿនលឿនកម្លាំង 160W របស់ក្រុមហ៊ុន Infinix ហើយបន្ទាប់ពីនេះ ក្រុមហ៊ុន Infinix បានបន្តសិក្សាលើបច្ចេកវិទ្យាដែលទាក់ទងទៅនឹងការសាកបញ្ចូលថ្មល្បឿនលឿនបន្ថែមទៀត ដោយនឹងបង្កើនល្បឿនសាកឱ្យលឿនជាងមុន។

ក្រុមហ៊ុន Infinix ហៅប្រព័ន្ធសាកថ្មល្បឿនលឿននេះថាជា “Thunder Charge” ដោយផ្អែកលើអក្សរដែលមាននៅពេលកំពុងសាកបញ្ចូលថ្ម ជាមួយនឹងកម្លាំងសាកបញ្ចូលថ្ម 180W។ វីដេអូឃ្លីបខាងក្រោមមានរយៈពេលត្រឹមតែ 10 វិនាទីប៉ុណ្ណោះ ប៉ុន្តែភាគរយថ្មបានកើនរហូតជិតដល់ 100% ទៅហើយ។

យើងមិនទាន់ដឹងច្បាស់ពីប្រព័ន្ធសាកបញ្ចូលថ្មល្បឿនលឿន Thunder Charge នេះនៅឡើយនោះទេ ប៉ុន្តែបើយោងតាមបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 160W ដែលក្រុមហ៊ុន Infinix បានចេញកាលពីឆ្នាំមុនបានបង្ហាញពីការសាកបញ្ចូលទូរស័ព្ទដែលមានកម្លាំងថាមពលថ្មទំហំ 4,000mAh ពី 0% ទៅ 100% ដោយចាយពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។


បើទោះបីជាក្រុមហ៊ុន Infinix មិនបានបញ្ចេញទូរស័ព្ទដែលអាចគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 160W នេះក៏ដោយ ក៏កាលពីឆ្នាំទៅ ក្រុមហ៊ុនបានបញ្ចេញទូរស័ព្ទ Infinix Note 12 VIP ជាមួយនឹងបច្ចេកវិទ្យាសាកបញ្ចូលថ្មល្បឿនលឿនកម្លាំង 120W ផងដែរ។ 


ទូរស័ព្ទនេះដែរបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,500mAh ដែលអាចសាកថ្មពី 0% ទៅ 100% ដោយចាយពេលត្រឹមតែ 17 នាទីប៉ុណ្ណោះ៕


ប្រភព៖ GSMArena

Post a Comment

To Top