Google បានធ្វើឱ្យមានភាពងាយស្រួល នៅក្នុងការស្វែងរក និងគាំទ្រអាជីវកម្មរបស់អ្នកស្រឡាញ់ភេទដូចគ្នា

ក្រុមហ៊ុន Google បានបង្ហាញនូវ Label ថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកធ្វើអាជីវកម្ម ធ្វើការកំណត់ថា ជាអាជីវកម្មដែលត្រូវបានគ្រប់គ្រងដោយអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+។ Label ថ្មីនេះអាចជួយឱ្យម្ចាស់អាជីវកម្ម ទទួលបានការគាំទ្រពីសំណាក់អ្នកដែលស្រឡាញ់ភេទដូចគ្នាដូចទៅនឹងពួកគេបាន តាមរយៈការស្វែងរក និងតាមរយៈផែនទី។

អ្នកគ្រប់គ្រងការធ្វើអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានទទួលស្គាល់ដោយ Google Business  អាចចាប់ផ្តើមដាក់ Label ថាជាអ្នកស្រឡាញ់ភេទដូចគ្នាសម្រាប់អាជីវកម្មរបស់ខ្លួន ចាប់ពីថ្ងៃនេះទៅបានហើយ។


កំណែអាប់ដេតថ្មីនេះ បានដាក់ឱ្យប្រើប្រាស់នៅអំឡុងពេល Pride Month ដែលជាការខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ក្រុមហ៊ុន Google នៅក្នុងការជួយគាំទ្រដល់អ្នកធ្វើអាជីវកម្មចម្រុះ។ 


ការដាក់ស្លាក Label បង្ហាញពីអ្នកដែលគ្រប់គ្រងអាជីវកម្មនេះ មិនមែនជាលើកទីមួយដែលក្រុមហ៊ុន Google បានធ្វើនោះទេ ដោយពីមុន កម្មវិធី Google Maps ក៏បានបញ្ចេញនូវ Labels មួយចំនួនដែលបង្ហាញពីអាជីវកម្មដែលគ្រប់គ្រងដោយ ជនជាតិស្បែកខ្មៅ, ជនជាតិឡាទីន, អតីតកងទាហាន និងអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីជាដើម។

នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Google បានដាក់បញ្ចេញនូវវិធីសាស្ត្រដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងអាជីវកម្ម បង្ហាញថាអាជីវកម្មរបស់ពួកគេ ទទួលស្វាគមន៍ ក៏ដូចជាជាកន្លែងដែលមានសុវត្ថិភាព សម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នា៕


ប្រភព៖ Engadget

Post a Comment

To Top