កំណែអាប់ដេតខែមិថុនា របស់ទូរស័ព្ទ Google Pixel នឹងនាំមកជាមួយមុខងារថ្មីៗ និងកែលើបញ្ហាមួយចំនួន

ចំពេលដែលក្រុមហ៊ុន Apple កំពុងតែចាប់ផ្តើមកម្មវិធី WWDC របស់ខ្លួន ក្រុមហ៊ុន Google ក៏មិននៅស្ងៀមដែរ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានចាប់ផ្តើមបញ្ចេញកំណែអាប់ដេតថ្មីប្រចាំខែមិថុនាសម្រាប់ទូរស័ព្ទ Google Pixel របស់ខ្លួនជាបណ្តើរៗហើយ។

កំណែអាប់ដេតថ្មីនេះ នឹងនាំមកជាមួយមុខងារ Feature Drop ដែលធ្លាប់មានពីមុនមកនៅលើ QPR (Quarterly Platform Release) នៃឆាណែលបែតារបស់ក្រុមហ៊ុន Google។ បន្ថែមពីនេះ កំណែអាប់ដេតថ្មីនេះនឹងនាំមកបន្ថែមជាមួយនឹងប័ណ្ណដែលបង្ហាញពីការបានចាក់វ៉ាក់សាំង (សម្រាប់ប្រទេសដែលទទួលបានការគាំទ្រនូវមុខងារនេះ)។


ជាចំណុចដែលមិនអាចខ្វះបាន កំណែអាប់ដេតក្នុងខែមិថុនានេះ នឹងនាំមកជាមួយការអាប់ដេតប្រព័ន្ធ Security Patch ថ្មី និងការកែក៏ដូចជាជួសជុលលើ Bugs មួយចំនួនផងដែរ។  ក្នុងចំណោម Bugs ទាំងអស់នោះក៏មានដូចជាកម្មវិធី Gboard, Call Screen និងការហៅទូរស័ព្ទចូលដែលជាបញ្ហាដែលនឹងត្រូវដោះស្រាយផងដែរ។


បន្ថែមពីនេះ វាក៏បាននាំមកជាមួយការជួសជុលលើផ្នែកប្រព័ន្ធ UI របស់កាមេរ៉ា, សេនស័រ, ការកែលម្អប្រព័ន្ធ Bluetooth ឱ្យមានស្ថេរភាព និងការកែលម្អលើបញ្ហាមួយចំនួនទៀត ដែលត្រូវបានដាក់នៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន Google៕


ប្រភព៖ GSMArena

Post a Comment

To Top