ទូរស័ព្ទ Google Pixel 6a ត្រូវបានបង្ហាញខ្លួននៅក្នុងវីដេអូបើកប្រអប់មុនថ្ងៃចេញលក់

ទូរស័ព្ទ Google Pixel 6a ដែលបង្ហាញខ្លួននៅខែមុន មិនទាន់ត្រូវបានដាក់លក់មុនថ្ងៃទី២៨ ខែកក្កដា នោះទេ ប៉ុន្តែនេះក៏មិនមែនមានន័យថាក្រុមហ៊ុន Google អាចបញ្ឈប់ពីការបង្ហាញខ្លួនរបស់ទូរស័ព្ទត្រកូល 6a នៅក្នុងវីដេអូបើកប្រអប់ Unboxing នៅលើកម្មវិធីបណ្តាញសង្គម TikTok របស់អ្នកប្រើប្រាស់ anjangz ដែរ។

វីដេអូបើកប្រអប់នេះ បានបង្ហាញឱ្យឃើញថា វាបាននាំយកមកជាមួយនឹងខ្សែ USB-C និងអាដាប់ទ័រ USB-C ដែលមានស្លាកយីហោ Google Tensor ដ៏លេចធ្លោមួយ ដែលភ្ជាប់មកជាមួយការបង្ហាញពីបន្ទះឈីបក្រាហ្វិក។

ទូរស័ព្ទ Google Pixel 6a នឹងប្រើប្រាស់ប្រភេទអេក្រង់ OLED ដែលមានទំហំ 6.1អុីង និងមានកម្រិតបង្ហាញភាពច្បាស់ FullHD+ បូករួមជាមួយនឹងល្បឿនប៉ះបញ្ជាអេក្រង់ 60Hz ធម្មតា និងត្រូវបានការពារដោយកញ្ចក់ការពារ Gorilla Glass 3។


ចំពោះការរចនាកាមេរ៉ាខាងមុខ ទូរស័ព្ទរបស់ក្រុមហ៊ុន Google មួយនេះ បំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីមួយគ្រាប់ទំហំ 8 មេហ្កាភិចស៊ែល ដែលជាការរចនាកាមេរ៉ាទម្លុះអេក្រង់នៅផ្នែកកណ្តាល និងប្រើប្រាស់នូវការដោះសោរដោយការស្កេនស្នាមក្រយៅដៃក្រោមអេក្រង់។


ក្រលែកមកផ្នែកខាងក្រោយ វាបំពាក់មកជាមួយនឹងភ្លើង LED មួយគ្រាប់ អមមកជាមួយកាមេរ៉ាពីរគ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 12.2 មេហ្កាភិចស៊ែល និងមួយគ្រាប់ទៀតមានទំហំ 12 មេហ្កាភិចស៊ែល ដែលជាកាមេរ៉ា Ultrawide។ ទូរស័ព្ទ Google Pixel 6a នឹងបំពាក់មកជាមួយទំហំរ៉េម 6GB និងមានអង្គផ្ទុកទិន្នន័យទំហំ 128GB ដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 12។


ចំណុចលេចធ្លោរបស់ទូរស័ព្ទ Google Pixel 6a ដែលនៅសល់រួមមាន ឧបករណ៍បំពងសម្លេង Stereo, ប្រព័ន្ធការពារការបញ្ជ្រាបទឹក និងដី IP67, បច្ចេកវិទ្យា 5G និងកម្លាំងថាមពលថ្មទំហំ 4,410 mAh ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 18W៕


ប្រភព៖ GSMArena

Post a Comment

To Top