Google បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 13 Beta 3 ហើយ

ថ្ងៃនេះ ក្រុមហ៊ុន Google បានបញ្ចេញកំណែអាប់ដេតបែតាទី 3 នៃប្រព័ន្ធប្រតិបត្តិការ Android 13 សម្រាប់ទូរស័ព្ទដៃ Google Pixel ណាដែលអាចគាំទ្រការអាប់ដេតថ្មីនេះបាន។ ក្រុមហ៊ុន Google បានបញ្ចេញកំណែអាប់ដេតបែតាទី 3 បន្ទាប់ពីរយៈពេលមួយខែដែលខ្លួនបានបញ្ចេញកំណែអាប់ដេតបែតាទី 2។

កំណែអាប់ដេតថ្មីមួយទៀតនឹងមកដល់នៅក្នុងខែកក្កដា ហើយបន្ទាប់ពីនោះ ក្រុមហ៊ុន Google នឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android 13 ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទ Pixel របស់ខ្លួន ដែលអាចគាំទ្រជាមួយនឹងកំណែអាប់ដេតនេះបាន។


ជាមួយនឹងកំណែអាប់ដេតបែតាជំនាន់ទី 3 ប្រព័ន្ធប្រតិបត្តិការ Android 13 បានមកដល់វគ្គ Platform Stability ហើយ។ បន្ថែមពីនេះ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីក៏កំពុងត្រៀមផលិតកម្មវិធីរបស់ខ្លួនឱ្យស្របទៅនឹងប្រព័ន្ធប្រតិបត្តិការ Android 13 ថ្មីនេះផងដែរ ដោយសារតែវាកាន់តែខិតជិតមកដល់ជាផ្លូវការហើយ។

ប្រព័ន្ធប្រតិបត្តិការ Android 13 នឹងនាំមកជាមួយការផ្តោតទៅលើប្រព័ន្ធសុវត្ថិភាព និងភាពជាឯកជន ក៏ដូចជាការគាំទ្រឱ្យកាន់តែប្រសើរឡើងចំពោះទូរស័ព្ទថេប្លេតដែលមានអេក្រង់ធំ។ កំណែអាប់ដេតថ្មីនេះ នឹងនាំមកជាមួយការកែប្រែលើមុខងារ និងកម្មវិធីមួយចំនួន តួយ៉ាងដូចជាការផ្តល់សារជូនដំណឹង, កម្មវិធីជ្រើសរើសរូបភាព, ប្រព័ន្ធ Bluetooth និងមុខងារផ្សេងៗទៀតជាច្រើន៕


ប្រភព៖ GSMArena

Post a Comment

To Top