Facebook កំពុងសាកល្បងមុខងារ Audio Channels នៅក្នុង Group ដែលស្រដៀងទៅនឹងមុខងាររបស់កម្មវិធី Discord ដែរ

ក្រុមហ៊ុន Facebook កំពុងសាកល្បងលើមុខងារសម្លេងថ្មីនៅក្នុង Group Chat ដែលជាមុខងារ Audio Channels ដែលយើងឃើញមាននៅក្នុងកម្មវិធី Discord ដែរ។

បន្ថែមពីលើមុខងារសម្លេងថ្មីនេះ ក្រុមហ៊ុន Facebook ក៏ធ្លាប់បានបញ្ចេញនូវមុខងារសម្លេង Audio Room រួចទៅហើយដែរ ប៉ុន្តែមុខងារសម្លេង Audio Channels ថ្មីអាចនឹងមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ នៅក្នុងការនិយាយទំនាក់ទំនងគ្នា នៅពេលណាក៏បាននៅក្នុង Group Chat ដែលបើសិនជាអ្នកធ្លាប់បានប្រើប្រាស់នូវកម្មវិធី Discord អ្នកប្រាកដជាយល់ច្បាស់ពីមុខងារថ្មីនេះ។


ក្រុមហ៊ុន Facebook កំពុងធ្វើការសាកល្បងនៅលើមុខងារនេះនៅឡើយ ដើម្បីឱ្យប្រាកដថា មុខងារ Audio Channels អាចជួយឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលនៅក្នុងការពិភាក្សាគ្នា ទៅលើប្រធានបទអ្វីមួយបាន។


ដោយសារតែមុខងារថ្មីនេះកំពុងស្ថិតក្រោមការសាកល្បងនៅឡើយ ដូចនេះយើងមិនទាន់អាចដឹងច្បាស់ពីមុខងារមួយនេះបានច្រើននោះទេ ប៉ុន្តែអ្វីដែលយើងអាចដឹងបាននោះគឺ ក្រុមហ៊ុន Facebook មានគោលបំណងនៅក្នុងការកែប្រែកម្មវិធី Facebook ជាមួយនឹង AI ថ្មី ដែលអាចនឹងមកដល់ជាមួយកំណែអាប់ដេតធំ៕


ប្រភព៖ Engadget

Post a Comment

To Top