ក្រុមហ៊ុន Apple បានប្រកាសពីមុខងារ Pay Later ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញផលិតផលអ្វីមួយបានដោយការបង់រំលោះ

នៅក្នុងព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple ក្រុមហ៊ុនមួយនេះបាននាំយកការដាក់បង្ហាញពីបច្ចេកវិទ្យាថ្មីៗក៏ដូចជាឧបករណ៍អេឡិចត្រូនិករបស់ខ្លួនជាច្រើន ហើយនៅក្នុងនោះក៏មាននូវមុខងារដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងប្រព័ន្ធប្រតិបត្តិការ IOS 16 ផងដែរ។

មុខងារដែលទទួលបានការទាក់ទាញពីអ្នកប្រើប្រាស់នោះ គឺជាមុខងារ Apple Pay Later ដែលមុខងារមួយនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple នៅក្នុងសហរដ្ឋអាមេរិក ធ្វើការទិញនូវផលិតផលណាមួយបានដោយមិនតម្រូវឱ្យបង់ថ្លៃផលិតផលនោះទាំងអស់ ដោយអាចបែងចែកតម្លៃនោះទៅជាបួន និងអាចធ្វើការបង់ប្រាក់បានលើសពីរយៈពេល ៦ សប្តាហ៍ដោយមិនតម្រូវឱ្យមានការប្រាក់នោះទេ។


ក្រុមហ៊ុន Apple បង្កើតនូវមុខងារនេះឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នៅក្នុងការទិញកម្មវិធី ឬ ផលិតផលរបស់ក្រុមហ៊ុន Apple បានបើទោះបីជាពួកគេគ្មានចំនួនទឹកប្រាក់គ្រប់ចំនួនក៏ដោយ។


យ៉ាងណាម៉ិញនាពេលឥឡូវនេះ មុខងារនេះមានតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយនៅតាមបណ្តាប្រទេសផ្សេងទៀត អាចនឹងមកដល់នាពេលក្រោយ៕


ប្រភព៖ BBC News

Post a Comment

To Top