ក្រុមហ៊ុន Apple អាចនឹងទិញយកបន្ទះអេក្រង់ OLED ប្រមាណជាជាង 80 លានបន្ទះ សម្រាប់ iPhone 14

បើយោងតាមការរាយការណ៍ពីសារព័ត៌មាន ETNews ដែលជាសារព័ត៌មានដឹងច្បាស់ចំពោះរឿងអេក្រង់រវាងក្រុមហ៊ុន Samsung  និងក្រុមហ៊ុន Apple បានឱ្យដឹងថា Samsung Display  នឹងត្រូវធ្វើការផ្គត់ផ្គង់បន្ទះអេក្រង់ OLED ប្រមាណជាជាង 80 លានបន្ទះទៅកាន់ក្រុមហ៊ុន Apple សម្រាប់ខ្សែស្រឡាយទូរស័ព្ទត្រកូល iPhone 14។

ប្រភពដដែលនេះបានបន្តថា ការផលិត និងការដឹកជញ្ជូន អាចនឹងត្រូវប្រព្រឹត្តឡើងនៅអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២២ នេះ។


ទូរស័ព្ទ iPhone 14 ទាំងបួនម៉ូដែល ត្រូវបានគេរំពឹងថាអាចនឹងមានម៉ូដែល Pro ចំនួនពីរម៉ូដែល និងម៉ូដែលធម្មតាចំនួនពីរម៉ូដែលដូចគ្នា ដោយនឹងមានពីរម៉ូដែលដែលបំពាក់មកជាមួយអេក្រង់ទំហំ 6.1អុីញ និងពីរម៉ូដែលទៀតបំពាក់មកជាមួយអេក្រង់ទំហំ 6.7អុីញ។ ទូរស័ព្ទទាំងបួនម៉ូដែលនេះ នឹងប្រើប្រាស់ជាមួយប្រភេទអេក្រង់ OLED ដូចគ្នា។


បន្ថែមពីនេះ បន្ទះអេក្រង់ OLED ប្រមាណជាជាង 38.17 លានបន្ទះនេះ នឹងត្រូវយកទៅបំពាក់នៅលើទូរស័ព្ទដៃ iPhone ចាប់ពីម៉ូដែល iPhone 14 ធម្មតា ដល់ម៉ូដែល iPhone 14 Pro Max កម្រិតខ្ពស់។


ប្រភព៖ GSMArena

Post a Comment

To Top