ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការនូវភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុន Leica
បន្ទាប់ពីមានពាក្យចចាមអារ៉ាមទាក់ទងទៅនឹងការចាប់ដៃគូសហការរវាងក្រុមហ៊ុន Leica និងក្រុមហ៊ុន Xiaomi ឥឡូវនេះ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ពីព័ត៌មានមួយនេះជាផ្លូវការហើយ។
ក្រុមហ៊ុន Xiaomi បានបញ្ជាក់ពីភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុន Leica ហើយទូរស័ព្ទស្មាតហ្វូនដែលក្រុមហ៊ុនទាំងពីរនឹងផលិតរួមគ្នានោះ នឹងមកដល់នៅក្នុងខែកក្កដា នាឆ្នាំ២០២២ នេះ។
ដោយសារតែពាក្យចចាមអារ៉ាមអំពីក្រុមហ៊ុន Xiaomi ចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Leica ជាការពិត ដូចនេះពាក្យចចាមអារ៉ាមដែលថាទូរស័ព្ទ Xiaomi 12 Ultra នឹងប្រើប្រាស់ជាមួយនឹងកាមេរ៉ារបស់ក្រុមហ៊ុន Leica នោះក៏អាចក្លាយជាការពិតបានដែរ។
ក្រុមហ៊ុនផ្គត់ផ្គង់ និងផលិតកាមេរ៉ា Leica គឺជាក្រុមហ៊ុនដែលតែងតែទទួលបាននូវភាពជោគជ័យនៅពេលដែលខ្លួនបោះជំហានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនផលិតទូរស័ព្ទដ៏ទៃ តួយ៉ាងដូចជាពេលដែលខ្លួនកំពុងចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Huawei អញ្ចឹងដែរ ដោយនៅពេលនោះ កំណើននៃការលក់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei មានការកើនឡើង។
ប៉ុន្តែ ដោយសារតែក្រុមហ៊ុន Huawei ទទួលបានការហាមប្រាមពីសហរដ្ឋអាមេរិក ដូចនេះវាអាចជាជម្រើសសមហេតុផលមួយសម្រាប់ខ្លួននៅក្នុងការសាកល្បងទៅលើអ្វីដែរថ្មី៕
ប្រភព៖ GSMArena

Post a Comment