ទូរស័ព្ទ vivo T1 Pro កំពុងដាក់លក់នៅក្នុងប្រទេសឥណ្ឌាហើយ

ក្រុមហ៊ុន Vivo បានដាក់បញ្ចេញទូរស័ព្ទ vivo T1 Pro កាលពីប៉ុន្មានថ្ងៃមុន ហើយឥឡូវនេះទូរស័ព្ទមួយនេះកំពុងតែដាក់លក់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Vivo ហើយ។

ទូរស័ព្ទ vivo T1 Pro នាំមកជាមួយនឹងជម្រើសពណ៌ Turbo Cyan និង Turbo Black ជាមួយនឹងជម្រើសកម្លាំងម៉ាសុីនពីរប្រភេទដូចគ្នា ដែលមួយប្រភេទមានរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB និងមួយប្រភេទទៀតមានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ដែលមានតម្លៃចាប់ពី INR23,999 ($310/€295) ដល់ INR24,999 ($325/€310)។


ទូរស័ព្ទមួយនេះ បំពាក់មកជាមួយបន្ទះឈីប Snapdragon 778G SoC និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ Funtouch OS 12 ចេញពីប្រអប់មកស្រាប់។ ចំពោះអេក្រង់វិញ វាបំពាក់មកជាមួយនឹងអេក្រង់ AMOLED ទំហំ 6.44អុីង ដែលមានកម្រិតបង្ហាញ FullHD+ ដែលអាចគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយនឹងកម្រិតពន្លឺ 1,300 nits។


ក្រលែកមកមើលផ្នែកកាមេរ៉ាវិញ ទូរស័ព្ទម៉ូដែល T1 Pro បំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីដំណក់ទឹកមួយគ្រាប់ ដែលមានទំហំ 16 មេហ្កាភិចស៊ែល និងមានកាមេរ៉ាក្រោយចំនួនបីគ្រាប់ដែលកាមេរ៉ាគោលមានទំហំ 64 មេហ្កាភិចស៊ែល និងកាមេរ៉ា Ultrawide មានទំហំ 8 មេហ្កាភិចស៊ែល និងចុងក្រោយគេគឺកាមេរ៉ាថតវត្ថុតូចៗ Macro ដែលមានទំហំ 2 មេហ្កាភិចស៊ែល។

បន្ថែមពីនេះ ទូរស័ព្ទ vivo T1 Pro ក៏បំពាក់មកជាមួយបច្ចេកវិទ្យា 5G, ការស្កេនក្រយ៉ៅដៃក្រោមអេក្រង់, ប្រព័ន្ធសម្លេង Hi-Res Audio, បច្ចេកវិទ្យាបន្សាបកម្តៅ និងកម្លាំងថាមពលថ្មទំហំ 4,700 mAh ដែលអាចគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W ផងដែរ៕


ប្រភព៖ GSMArena

Post a Comment

To Top