Telegram កំពុងសាកល្បងទៅលើមុខងារមួយចំនួនដែលតម្រូវឱ្យបង់ប្រាក់

ក្រុមហ៊ុន Telegram ហាក់បីដូចជាកំពុងតែសាកល្បងទៅលើមុខងារដែលអាចជួយរកប្រាក់ចំណូលមកឱ្យខ្លួនវិញបាន។ កំណែអាប់ដេតជំនាន់សាកល្បងចុងក្រោយបង្អស់នៃកម្មវិធី Telegram នៅក្នុង IOS អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើនូវ Emoji ឬ Sticker មួយចំនួន លុះត្រាតែពួកគេបានបង់ថ្លៃសាវា Premium Subscription របស់ក្រុមហ៊ុន Telegram ប៉ុណ្ណោះ។

បើយោងតាមការរាយការណ៍របស Android Police បានឱ្យដឹងថា អ្នកប្រើប្រាស់ដែលប្រើប្រាស់ Emoji និង Sticker Premium នឹងតម្រូវឱ្យបង់ថ្លៃសេវា Premium ឬបង់ជាគម្រោង Subscription Premium នៅក្នុងកម្មវិធី Telegram។


យ៉ាងណាម៉ិញ ក្រុមហ៊ុន Telegram ពុំទាន់ប្រកាសជាផ្លូវការនូវពេលវេលាជាក់លាក់នៃការដាក់បញ្ចេញមុខងារ Premium នៅក្នុងកម្មវិធីរបស់ខ្លួននៅឡើយនោះទេ ប៉ុន្តែកាលពីឆ្នាំ២០២០ ក្រុមហ៊ុន Telegram ក៏បាននិយាយពីការដាក់បញ្ចូលការផ្សាយពាណិជ្ជកម្ម (Ads) នៅក្នុងកម្មវិធីរបស់់ខ្លួនផងដែរ។

ក្រុមហ៊ុន Telegram បានបញ្ជាក់ថា ពួកគេនឹងមិនធ្វើការគិតប្រាក់ទៅលើមុខងារដែលមានស្រាប់នោះទេ ដោយក្រុមហ៊ុននឹងព្យាយាមបង្កើតនូវ Emoji, Stickers សម្រាប់អ្នកប្រើប្រាស់ Premium ជារៀងរាល់ថ្ងៃ៕


 ប្រភព៖ Engadget

Post a Comment

To Top