បន្ទះឈីប Snapdragon 8 Gen 1+ ត្រូវបានពន្យាពេលបង្ហាញខ្លួនទៅពាក់កណ្តាលទីពីរនៃឆ្នាំ២០២២

មានពាក្យចចាមអារ៉ាមបានលេចលឺមកថា ក្រុមហ៊ុន Qualcomm ទំនងជាបញ្ចេញបន្ទះឈីប Snapdragon 8 Gen 1+ របស់ខ្លួននាខែនេះ ក៏ប៉ុន្តែមានប្រភពបែកធ្លាយមួយមកពីប្រទេសចិនបាននិយាយថា យើងអាចនឹងបានឃើញបន្ទះឈីបមួយនេះនៅពាក់កណ្តាលទីពីរនៃឆ្នាំ២០២២ វិញ។ បើយោងតាម Digital Chat Station មូលហេតុនៃការពន្យាពេលនោះគឺបណ្តាលមកពីជំងឺរាតត្បាតដែលកំពុងកើតមាននៅក្នុងប្រទេសចិន។

ទីភ្នាក់ងារនៃរដ្ឋ Xinhua បានដកស្រង់ពាក្យសម្តីរបស់មេដឹកនាំនយោបាយនៅក្នុងប្រទេសអាស៊ីថា “ជំងឺដែលកំពុងរាតត្បាតនាពេលបច្ចុប្បន្ន វាអាចនឹងបង្កឱ្យមានការឆ្លងដ៏ច្រើន ដែលអាចនឹងប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសុខភាពរបស់មនុស្សផងដែរ”។


ប្រភពដដែលខាងលើនេះបាននិយាយថា ក្រុមហ៊ុន Lenovo និងក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm គឺជាក្រុមហ៊ុនដែលចាប់ដៃគូសហការជាមួយគ្នា ហើយយើងរំពឹងថា បន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm អាចនឹងបំពាក់នៅលើទូរស័ព្ទ Motorola Edge 30 Ultra។ 


យ៉ាងណាម៉ិញ ទូរស័ព្ទ Edge 30 Pro (ដែលបង្ហាញខ្លួននៅក្នុងប្រទេសចិនជាម៉ូដែល Edge X30) គឺជាស្មាតហ្វូនដំបូងបង្អស់ដែលបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 Gen 1៕


ប្រភព៖ GSMArena

Post a Comment

To Top