ក្រុមហ៊ុន Samsung បានប្រកាសពី microSD card “Endurance” ថ្មីរបស់ខ្លួន ដែលមានសមត្ថភាពអាចថត និងផ្ទុកវីដេអូកម្រិត 4K បាន
ក្រុមហ៊ុន Samsung បានដាក់បង្ហាញប្រភេទ microSD card ថ្មីរបស់ខ្លួន ដែលអាចមានសមត្ថភាពថត និងទ្រទ្រង់ការផ្ទុកវីដេអូនៅក្នុងកម្រិត Full HD និង 4K បាន។ បន្ទះ microSD card ថ្មីនោះមានឈ្មោះថា Pro Endurance ដែលត្រូវបានបង្កើត និងរចនាឡើងដើម្បីបំពេញតម្រូវការទៅលើផ្នែកកាមេរ៉ា។
បើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រុមហ៊ុន Samsung បានឱ្យដឹងថា microSD card ថ្មីនេះអាចថតវីដេអូបានដោយមិនឈប់នៅក្នុងរយៈពេល 16 ឆ្នាំ បើសិនជាអ្នកគ្រប់គ្រងឧបករណ៍អាចទាញយកមាតិកានោះបានលឿនទាន់ពេល។
បន្ទះ microSD card Samsung Pro Endurance ត្រូវបានបង្កើតឡើងជាមួយអង្គចងចាំ NAND flash ក្នុងផ្ទះរបស់ខ្លួន ដែលមានល្បឿនអានសម្គាល់ 100 MB/s និងល្បឿន Write 40 MB/s អាស្រ័យលើទំហំ Capacity ជាក់ស្តែង។
Pro Endurance នាំមកជាមួយទំហំអង្គចងចាំចំនួនបួនទំហំដែលមាន ទំហំ 32GB, 64GB (microSDHC), 128GB និងទំហំ 256GB (microSDXC) ដោយទំហំទាំង 4 ប្រភេទនេះ មានប្រភេទ Endurance ខុសៗគ្នា ប៉ុន្តែចំពោះទំហំម៉ោងមិនមានភាពខុសគ្នានោះទេ។
ក្រុមហ៊ុន Samsung បាននាំយកប្រព័ន្ធការពារសុវត្ថិភាពបន្ថែមសម្រាប់ Pro Endurance ពីការចូលទឹក និងការពារពីកាំរស្មីអុិច ដែលត្រូវបានគេឱ្យឈ្មោះថា Six-proof។
ក្រុមហ៊ុនកូរ៉េ Samsung បានដាក់លក់ microSD card ថ្មីរបស់ខ្លួនជាសកលហើយ ដែលមានតម្លៃចាប់ពី $10.99 សម្រាប់ទំហំ 32GB និងតម្លៃ $54.99 សម្រាប់ទំហំ 256GB៕
ប្រភព៖ GSMArena



Post a Comment