ក្រុមហ៊ុន Samsung បានបញ្ចេញកំណែអាប់ដេតបន្ថែមទៀតសម្រាប់ទូរស័ព្ទត្រកូល Galaxy S22
បន្ទាប់ពីរយៈពេលមួយខែក្រោយការបញ្ចេញកំណែអាប់ដេតមុនមក នៅថ្ងៃនេះ គ្រួសារនៃទូរស័ព្ទត្រកូល Samsung Galaxy S22 ទទួលបាននូវកំណែអាប់ដេតមួយទៀតហើយ។
កំណែអាប់ដេតថ្មីនេះ នឹងទទួលបានសម្រាប់តែទូរស័ព្ទត្រកូល Samsung Galaxy S22, S22+ និង S22 Ultra ដែលបំពាក់មកជាមួយបន្ទះឈីប Snapdragon ប៉ុណ្ណោះ ដោយសម្រាប់ទូរស័ព្ទត្រកូល S22 ដែលដំណើរការដោយឈីប Exynos នឹងមកដល់នាពេលក្រោយឆាប់ៗនេះ។
បន្ថែមពីនេះ កំណែអាប់ដេតថ្មីត្រូវបានវៃស្លាកសម្គាល់ S90xEXXU2AVE4 ដែលត្រូវបានដាក់ឱ្យទាញយកនៅក្នុងប្រទេសជាច្រើនរួចទៅហើយ ដែលជាការទាញយកក្នុងទំហំ 350MB។ កំណែអាប់ដេតមួយនេះ បាននាំមកជាមួយការកែប្រែលើប្រព័ន្ធសុវត្ថិភាព និងកែប្រែទៅលើកំហុសឆ្គងនៃមុខងារមួយចំនួន។
ការបញ្ចេញកំណែអាប់ដេតនាពាក់កណ្តាលខែបែបនេះ គឺជារឿងកម្រណាស់សម្រាប់ក្រុមហ៊ុន Samsung ដូចនេះ ក្រុមហ៊ុនអាចនឹងរកឃើញកំហុសឆ្គងអ្វីមួយដែលមានតម្លៃសមល្មមដែលតម្រូវឱ្យខ្លួនបញ្ចេញកំណែអាប់ដេតនាពាក់កណ្តាលខែបែបនេះ៕
ប្រភព៖ GSMArena

Post a Comment