ក្រុមហ៊ុន Samsung បានបញ្ចេញកាសឥតខ្សែ Galaxy Buds 2 Pokemon Edition នៅក្នុងប្រទេសកូរ៉េ

កាលពីខែមុន ក្រុមហ៊ុន Samsung បានបញ្ចេញលក់ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Flip3 Pokemon Edition នៅក្នុងទីផ្សារនៃប្រទេសកូរ៉េខាងត្បូង ដែលលក់ដាច់អស់ត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ 

ហើយឥឡូវនេះ ក្រុមហ៊ុន Samsung ក៏កំពុងត្រៀមបញ្ចេញ  និងនាំយកឈ្មោះ Pokemon Edition ទៅបំពាក់លើឧបករណ៍របស់ខ្លួនបន្ថែមទៀតផងដែរ ដែលនឹងធ្លាក់ទៅលើកាសឥតខ្សែ Samsung Galaxy Buds 2។


កាសឥតខ្សែ Pokemon Edition Buds 2 នឹងភ្ជាប់មកជាមួយកាបូបស្ពាយ Poke Ball ដែលអាចប្រើជាមួយនឹងខ្សែចងបាន។ កាសនេះដែរ នឹងមកជាមួយជម្រើសពណ៌ចំនួន 5 ពណ៌ ដែលមានដូចជា ពណ៌ onyx, olive, white, lavender និងពណ៌ graphite។ ស្រោមកាស Poke Ball ក៏អាចដាក់ជាមួយនឹងកាស Galaxy Buds Pro ឬ Galaxy Buds Live បានផងដែរ។

ក្រុមហ៊ុន Samsung បានដាក់បញ្ចូលកាសឥតខ្សែ Pokemon Edition Buds 2 ចូលទៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនហើយ ប៉ុន្តែក្រុមហ៊ុនពុំទាន់បើកទទួលការបញ្ជាទិញ ឬ ដាក់លក់នៅឡើយនោះទេ។ នៅពេលដែលវាដាក់បញ្ចេញលក់ជាផ្លូវការ កាសឥតខ្សែ Pokemon Edition Buds 2 អាចនឹងមានតម្លៃ 134,000 Won (~$106)៕


ប្រភព៖ GSMArena

Post a Comment

To Top