ទូរស័ព្ទ Samsung Galaxy A32 កំពុងតែទទួលបានកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android 12 លើផ្ទៃប្រើប្រាស់ One UI 4.1

ក្រុមហ៊ុន Samsung បានបញ្ចេញកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ One UI 4.1 សម្រាប់ទូរស័ព្ទ  Samsung Galaxy A32 5G កាលពីខែមុន ហើយឥឡូវនេះ ក្រុមហ៊ុន Samsung បានទម្លាក់រសជាតិនៃផ្ទៃប្រើប្រាស់ដែលផលិតចេញពីផ្ទះរបស់ខ្លួន សម្រាប់ម៉ូដែល 4G ម្តងហើយ។

កំណែអាប់ដេតថ្មីនេះ មានលេខសម្គាល់ Firmware A325FXXU2BVD6 ដែលបាននាំយកជាមួយនឹងផ្ទៃប្រើប្រាស់ One UI ថ្មីៗ និងមុខងារមួយចំនួនសម្រាប់ទូរស័ព្ទ Samsung Galaxy A32។ 


បន្ថែមពីនេះ កំណែអាប់ដេតថ្មីក៏បាននាំយកការអាប់ដេតប្រព័ន្ធ Security Patch នាថ្ងៃទី០១ ខែមេសា ផងដែរ ដោយយើងសង្ឃឹមថា កំណែអាប់ដេតនាខែឧសភា នឹងមកដល់ទូរស័ព្ទ Samsung Galaxy A32 នាពេលឆាប់ៗខាងមុខនោះ ដោយសារតែទូរស័ព្ទរបស់ក្រុមហ៊ុន Samsung មួយចំនួនទទួលបានវារួចរាល់ហើយ។


ដូចរាល់ដង បើសិនជាអ្នកពុំទាន់ទទួលបានសារឱ្យធ្វើការអាប់ដេតដោយស្វ័យប្រវត្តិនោះទេ អ្នកអាចធ្វើការអាប់ដេតដោយផ្ទាល់បានដោយគ្រាន់តែចូលទៅកាន់ Settings និងជ្រើសយកពាក្យ Software update ជាការស្រេច៕


ប្រភព៖ GSMArena

Post a Comment

To Top