ក្រុមហ៊ុន Realme បានបញ្ចេញទូរស័ព្ទ Realme GT Neo3 Naruto Edition ជាផ្លូវការហើយ

ក្រុមហ៊ុន Realme បានចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនផលិតរឿងភាគ Anime Naruto ដោយនឹងធ្វើការនាំយកជាមួយនឹងទូរស័ព្ទ GT Neo3 ដែលមានការរចនាចេញពីតួរអង្គដែលដ៏ល្បីនៅក្នុងរឿង។

លក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Realme GT Neo3 Naruto Edition គឺមានលក្ខណៈដូចគ្នាទៅនឹងទូរស័ព្ទ GT Neo3 ដែរ ដោយវាអាចគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតដល់ទៅកម្លាំង 150W។ ចំពោះការវេចខ្ចប់ និងការរចនាពណ៌នៃទូរស័ព្ទមួយនេះ ត្រូវបានធ្វើឡើងទាំងស្រុងជាមួយនឹងការរចនាដែលយកគំរូតាមរឿងភាគ Anime Naruto។


ទូរស័ព្ទនេះ នឹងនាំមកជាមួយការរចនាពណ៌ទឹកក្រូច និងពណ៌ខ្មៅ បន្ថែមជាមួយនឹងការរចនាកាមេរ៉ាចេញពីលោហៈដែលផុសឡើងគួបផ្សំជាមួយនឹងការរចនាខ្សែចងក្បាលរបស់តួអង្គ Naruto។ 

ក្រុមហ៊ុន Realme បានធ្វើឱ្យប្រាកដថាការវេចខ្ចប់ទូរស័ព្ទដៃ Naruto Edition គឺត្រូវតែមានការរចនាគ្រប់រសជាតិពីតួអង្គ Naruto ទាំងអស់ ដោយចាប់ផ្ដើមចេញពីប្រអប់ដាក់ទូរស័ព្ទ, ទូរស័ព្ទ, ម្ចុលចាក់សុីម, ឆ្នាំងសាកកម្លាំង 150W, ខ្សែសាក ក៏ដូចជា Powerbank ទំហំ 10000 mAh ដែលអាចគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនទៅកាន់ទូរស័ព្ទក្នុងកម្លាំង 33W ផងដែរ។

ទូរស័ព្ទ Realme GT Neo3 Naruto Edition នឹងដាក់លក់ដំបូងនៅក្នុងប្រទេសចិនក្នុងតម្លៃ CNY 2,799 ($415) ដែលនឹងនាំមកជាមួយជម្រើសកម្លាំងម៉ាសុីនតែមួយជម្រើសប៉ុណ្ណោះគឺមានរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB៕


ប្រភព៖ GSMArena

Post a Comment

To Top