ក្រុមហ៊ុន Netflix កំពុងធ្វើការលើមុខងារផ្សាយបន្តផ្ទាល់

ក្រុមហ៊ុន Netflix នឹងធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីដែលមិនមានការគ្រោងទុក (unscripted) និងកម្មវិធីបែបកំប្លែងពិសេស នេះបើយោងតាមការរាយការណ៍របស់ Deadline។ ក្រុមហ៊ុនផ្តល់សេវាកម្មស្រ្ទីមខ្សែភាពយន្ត ឬ កម្មវិធីទូរទស្សន៍មួយនេះបាននិយាយថា ពួកគេកំពុងស្ថិតក្រោមដំណាក់កាលនៃការបង្កើតមុខងារនេះហើយ។

បន្ថែមពីនេះ Deadline បានបង្ហាញថា ក្រុមហ៊ុនផ្តល់សេវាកម្មស្រ្ទីមធំៗ អាចប្រើប្រាស់បច្ចេកវិទ្យារៀបចំការបោះឆ្នោតដោយផ្ទាល់សម្រាប់កម្មវិធីប្រកួតប្រជែងដូចជា Dance 100 ដែលនឹងចេញនាពេលខាងមុខ ការចាក់ផ្សាយពីកម្មវិធី Netflix Is A Joke និងកម្មវិធីផ្សេងៗទៀតជាដើម។


មុខងារមួយនេះ ពុំទាន់បានកណត់កាលបរិច្ឆេទច្បាស់លាស់នៅក្នុងការដាក់បញ្ចេញឱ្យប្រើប្រាស់នៅឡើយនោះទេ ដោយក្រុមអ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Netflix បាននិយាយថា ដំណើរការនៃការអភិវឌ្ឍកំពុងស្ថិតក្រោមដំណាក់កាលបឋមហើយ។


ចាប់តាំងពីដើមឆ្នាំ២០២២ មក ក្រុមហ៊ុន Netflix ហាក់បីដូចជាមានការងារដែលត្រូវធ្វើច្រើន ដើម្បីបង្កើនគុណភាពកម្មវិធី ក៏ដូចជាសេវាកម្មស្រ្ទីមរបស់ខ្លួន ដូចនេះ សម្រាប់ការកែប្រែបន្ថែមទៀត យើងមានតែត្រូវរង់ចាំតាមដាននាពេលក្រោយ៕


ប្រភព៖ Engadget

Post a Comment

To Top