Instagram កំពុងសាកល្បងទៅលើមុខងារបង្ហាញ Recommendations នៅក្នុង main feed

ក្រុមហ៊ុន Instagram នឹងសាកល្បងទៅលើមុខងារដែលធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុង Main Feed ដោយបានដាក់បញ្ចូលបន្ថែមនូវការបង្ហាញ Recommendations។ មាតិកាផ្សេងៗបន្ថែមទៀតនឹងត្រូវបានដាក់បង្ហាញនៅក្នុង Main Feed របស់អ្នក ដែលវាត្រូវបានកត់សម្គាល់ទៅលើអ្វីដែលអ្នកចូលចិត្ត ឬប្រភេទការបង្ហោះដែលអ្នកតែងតែចូលមើល។

ការសាកល្បងមួយនេះ មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយក្រុមហ៊ុន Instagram ក៏បានដាក់បង្ហាញនូវវីដេអូ ឬរូបភាពដែលជាការបង្ហោះដោយអ្នកប្រើប្រាស់ដែលអ្នកមិនបាន Follow ដោយសារពួកគេបានធ្វើការ Boost ការបង្ហោះទាំងអស់នោះ។


ក្រុមហ៊ុន Instagram បានសន្យាថា ខ្លួននឹងនាំយកនូវបទពិសោធន៍នៃការប្រើប្រាស់ផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដើម្បីអាចធ្វើការដាក់បង្ហាញនូវរូបភាព ឬវីដេអូដែលអ្នកតែងតែចូលចិត្តចុចមើលបាន៕


ប្រភព៖ Engadget

Post a Comment

To Top