ក្រុមហ៊ុន Huawei បានបញ្ជាក់ពីការបញ្ចប់ភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Leica

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការពីភាពជាដៃគូសហការជាមួយនឹងក្រុមហ៊ុនផលិតកាមេរ៉ា Leica (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង) ដែលជាការបញ្ចប់ភាពជាដៃគូរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Leica ដោយក្រុមហ៊ុនទាំងពីរ បានសហការគ្នាចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បាននិយាយថា យើងអាចបញ្ជាក់បានដោយច្បាស់ថា កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងពីរនឹងត្រូវបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា នេះ បន្ទាប់ពីមានការលូកដៃពីអាជ្ញាធរ Android។


នេះមានន័យថា ទូរស័ព្ទត្រកូល P50 និង P50 Pro គឺជាទូរស័ព្ទម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន Huawei ដែលប្រើប្រាស់ជាមួយនឹងកាមេរ៉ាដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Leica។ ដូចនេះ ទូរស័ព្ទត្រកូល Mate 50 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនាពេលខាងមុខ នឹងបំពាក់មកជាមួយកាមេរ៉ាដែលគ្មានស្លាកយីហោ ឬ កាមេរ៉ាដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនផ្សេង។


ដូចជាការរំពឹងទុក ក្រុមហ៊ុន Leica បានព្យាយាមរិះរកវិធីចាកចេញ បន្ទាប់ពីចំណែកទីផ្សាររបស់ក្រុមហ៊ុន Huawei ត្រូវបានធ្លាក់ចុះ ដោយសារតែការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ៕


ប្រភព៖ GSMArena

Post a Comment

To Top