នាឡិកាឆ្លាតវៃ Google Pixel Watch អាចនឹងប្រើប្រាស់បន្ទះឈីប Exynos ដែលចេញកាលពីឆ្នាំ២០១៨
ក្នុងកំឡុងពេលនៃសន្និសីទ Google I/O នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Google បានបញ្ជាក់ថាពួកគេកំពុងធ្វើការលើការបង្កើតនាឡិកាឆ្លាតវៃ ដោយនឹងដាក់បញ្ចេញនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
យ៉ាងណាម៉ិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google នេះពុំមានបង្ហើបនូវព័ត៌មានបន្ថែមណាមួយដែលពាក់ព័ន្ធទៅនឹងនាឡិកាឆ្លាតវៃដែលខ្លួនកំពុងតែផលិតនោះទេ។
បើយោងតាមព័ត៌មានដែលមានប្រភពចេញពី 9to5Google បានបង្ហាញថា នាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Google នឹងបំពាក់មកជាមួយបន្ទះឈីប Exynos 9110 SoC ដែលមានទំហំ 10nm ជាមួយនឹង Cortex-A53 cores របស់ក្រុមហ៊ុន Samsung ដែលផលិតនៅឆ្នាំ២០១៨។
មូលហេតុដែលក្រុមហ៊ុន Google ជ្រើសយកផ្នែក Hardware ដែលមានអាយុកាលជាង ៤ ឆ្នាំមកបំពាក់នៅលើនាឡិកាជំនាន់ថ្មីរបស់ខ្លួននេះ គឺដោយសារតែក្រុមហ៊ុន Google បានធ្វើការនៅលើនាឡិកាឆ្លាតវៃរបស់ខ្លួនមួយនេះអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ហើយការអភិវឌ្ឍនៅលើនាឡិកាឆ្លាតវៃនោះត្រូវបានផ្តើមធ្វើឡើងនៅលើបន្ទះឈីបជំនាន់មុន៕
ប្រភព៖ GSMArena


Post a Comment