ក្រុមហ៊ុន Google បានទម្លាក់កំណែអាប់ដេតនាខែឧសភា ដែលជាការកែប្រើលើមុខងារផ្តល់រំញ័រលងតបមកវិញ សម្រាប់ទូរស័ព្ទ Pixel 6 និង Pixel 6 Pro
ជាមួយនឹងការចាប់ផ្តើមនៅក្នុងខែថ្មី ខែឧសភា ក្រុមហ៊ុន Google បានទម្លាក់កំណែអាប់ដេត Software ថ្មីសម្រាប់ទូរស័ព្ទដៃត្រកូល Pixel របស់ខ្លួន។ កំណែអាប់ដេតកាលពីខែមុនកន្លងទៅ ដូចរាល់ដងបាននាំមកជាមួយការអាប់ដេតប្រព័ន្ធ Security Patches និងការកែតម្រូវទៅលើប្រព័ន្ធ Software មួយចំនួនសម្រាប់ទូរស័ព្ទត្រកូល Google Pixel។
កំណែអាប់ដេតដែលសំខាន់នោះ គឺក្រុមហ៊ុន Google បានផ្តោតទៅលើការកែប្រែឡើងវិញចំពោះប្រព័ន្ធផ្តល់រំញ័រលងតបមកវិញ (Haptics Feedback) សម្រាប់ទូរស័ព្ទត្រកូល Google Pixel 6 និង Pixel 6 Pro របស់ខ្លួន។ បន្ទាប់ពីរយៈពេលមួយខែ ក្រោយពីការអាប់ដេត ម្ចាស់ទូរស័ព្ទដៃទាំងពីរម៉ូដែលខាងលើបានធ្វើការកត់សម្គាល់ថា ទូរស័ព្ទដៃរបស់ខ្លួនមានរំញ័រលងតបមកវិញខ្សោយជាងមុន នៅពេលដែលទទួលបានការផ្ញើសារជូនដំណឹង។
បញ្ហាមួយនេះមិនមែនមកពីផ្នែក Hardware នោះទេ ដោយកំហុសឆ្គងត្រូវបានរកឃើញទៅលើផ្នែក Software ដោយកំណែអាប់ដេតនាខែមេសា កន្លងទៅ បានធ្វើឱ្យទូរស័ព្ទ Google Pixel 6 និង Google Pixel 6 Pro ជួបនូវបញ្ហា Crash ទៅលើ Launcher បន្ទាប់ពីការ Restart ទូរស័ព្ទឡើងវិញ។
ដូចធម្មតា កំណែអាប់ដេតថ្មីដែលក្រុមហ៊ុន Google បានទើបនឹងធ្វើការកែប្រែ នឹងត្រូវចំណាយពេលច្រើនថ្ងៃដើម្បីអាចទៅដល់ទូរស័ព្ទដៃត្រកូល Pixel 6 និង Pixel 6 Pro ទាំងអស់របស់ខ្លួនបាន៕
ប្រភព៖ GSMArena

Post a Comment