ទូរស័ព្ទ Google Pixel 3a និង 3a XL នឹងទទួលបានកំណែអាប់ដេតលើកចុងក្រោយនៅខែកក្កដា ខាងមុខនេះ
វាអាចនឹងងាយស្រួលនៅក្នុងការបំភ្លេច ប៉ុន្តែក្រុមហ៊ុន Google មិនដែលសន្យាថាខ្លួននឹងនាំយកកំណែអាប់ដេត Software ច្រើនសម្រាប់ទូរស័ព្ទត្រកូល Pixel របស់ខ្លួននោះទេ។ ដូចកាលពីបីឆ្នាំមុន ក្រុមហ៊ុន Google បានសន្យាថាខ្លួននឹងផ្តល់ជូនការអាប់ដេត Security Patch រយៈពេលបីឆ្នាំ ហើយទូរស័ព្ទដែលនឹងទទួលបានការអាប់ដេតនេះជាលើកចុងក្រោយនោះគឺធ្លាក់លើត្រកូល Pixel 3a និង 3a XL។
កំណែអាប់ដេតនាខែឧសភា ដែលក្រុមហ៊ុន Google បានដាក់បញ្ចេញនាថ្ងៃម្សិលមិញនេះ អាចជាកំណែអាប់ដេតលើកចុងក្រោយសម្រាប់ទូរស័ព្ទទាំងពីរម៉ូដែល តែដូចរាល់ដង ក្រុមហ៊ុន Google បានផ្តល់កំណែអាប់ដេតបន្ថែមសម្រាប់ទូរស័ព្ទដែលរៀបនឹងចូលនិវត្តន៍របស់ខ្លួន។ កំណែអាប់ដេតលើកចុងក្រោយនេះនឹងមកដល់ទូរស័ព្ទ Pixel 3a និង 3a XL នៅក្នុងខែកក្កដា នេះបើយោងតាមពាក្យសម្តីរបស់ក្រុមហ៊ុន Google។
បើសិនជាអ្នកជាម្ចាស់ទូរស័ព្ទ Google Pixel 3a និង 3a XL អ្នកនឹងទទួលបានការអាប់ដេតលើកចុងក្រោយនៅខែកក្កដា ដូចនេះវាអាចជាពេលវេលាដ៏សមស្របមួយដែលអ្នកគួរតែស្វែងរកនូវស្មាតហ្វូនថ្មីផ្សេងទៀតសម្រាប់ប្រើប្រាស់ ពីព្រោះការអាប់ដេតប្រព័ន្ធ Security Patch គឺពិតជាមានសារៈសំខាន់ណាស់។
ទូរស័ព្ទ Google Pixel 3a និង 3a XL គឺជាទូរស័ព្ទដែលមានតម្លៃសមរម្យរបស់ក្រុមហ៊ុន Google ដែលត្រូវបានដើរមកដល់ផ្លូវបញ្ចប់ ហើយយើងនឹងទន្ទឹងចាំមើលថា ទូរស័ព្ទត្រកូល Pixel ណាទៀតដែលនឹងជួបនូវរឿងមួយនេះ៕
ប្រភព៖ GSMArena

Post a Comment