លោក Francis Wong ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme ប្រចាំសហភាពអឺរ៉ុប

កាលពីប៉ុន្មានឆ្នាំមុន លោក Madhav Sheth ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme ន្រចាំសហភាពអឺរ៉ុប។ 

ចាប់តាំងពីពេលនោះមក លោក Madhav Sheth បានទទួលយកនូវទំនួលខុសត្រូវការងារជាច្រើន ដូចនេះវាដល់ពេលដែលរចនាសម្ព័ន្ធការងារ ត្រូវផ្លាស់ប្ដូរ និងផ្ទេរឱ្យលោក Francis Wong គ្រប់គ្រង និងចូលកាន់ដំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme ប្រចាំសហភាពអឺរ៉ុបម្តងហើយ។

លោក Wong ធ្លាប់ធ្វើជាប្រធានប្រធានផ្នែកទីផ្សារសម្រាប់ក្រុមហ៊ុន Realme នាសហភាពអឺរ៉ុប និងប្រចាំប្រទេសឥណ្ឌា។ នៅក្នុងតួនាទីការងាររបស់លោក លោក Fancis Wong មានភាពសកម្មនៅក្នុងការដាក់បង្ហាញផលិតផលថ្មីៗ និងចូលរួមនៅក្នុងបណ្តាញអ៊ីនធឺរណិត ដែលអ្នកប្រាកដជាបានឃើញនូវការបង្ហោះ Tweets មួយចំនួនរបស់គាត់ហើយ បើសិនជាអ្នកបានតាមដានការចេញលក់ផលិតផលរបស់ក្រុមហ៊ុន Realme។


យ៉ាងណាម៉ិញ លោក Madhav Sheth នៅតែបន្តកាន់ដំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme ប្រចាំប្រទេសឥណ្ឌា ក៏ដូចជាប្រធានគ្រប់គ្រងក្រុមហ៊ុន Realme International Business Group ដដែល៕


ប្រភព៖ GSMArena

Post a Comment

To Top