មុខងារ Emoji Reaction របស់ WhatsApp នឹងដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ
បន្ទាប់ពីការសាកល្បងមុខងារនេះនៅខែមុន ឥឡូវនេះក្រុមហ៊ុន WhatsApp បានប្រកាសថា ខ្លួនកំពុងតែចាប់ផ្ដើមដាក់ឱ្យដំណើរការនូវមុខងារថ្មីនេះ សម្រាប់អ្នកប្រើប្រាស់នៅទូទាំងសកលលោកហើយ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អ្នកប្រើប្រាស់នឹងទទួលបានមុខងារ Emoji Reaction ដែលមានដូចជា Emoji ឱ្យមេដៃ (👍), បេះដូង (♥️), ទឹកមុខសើច (😂), ទឹកមុខចំហមាត់ ឬភ្ញាក់ផ្អើល (😯), ទឹកមុខយំ (😢) និងការបត់ដៃ ឬជាទំនៀមខ្មែរហៅថាការសំពះ (🙏)។
WhatsApp ក៏បានបញ្ចេញមុខងារថ្មីចំនួនពីរទៀតផងដែរ ដែលមុខងារមួយអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្ញើ ឬចែករំលែក File បានក្នុងទំហំក្រោម 2GB និងការបង្កើនចំនួនសមាជិកនៅក្នុងក្រុមឱ្យឡើងទៅចំនួន 512 នាក់ក្នុងមួយក្រុមផងដែរ។
ដូចដែលបានលើកឡើងពីខាងលើ ឥឡូវនេះកម្មវិធី WhatsApp បានអនុញ្ញាតឱ្យអ្នកអាចធ្វើការផ្ញើ File បានក្នុងទំហំ 2GB ដែលវាស្មើនឹងចំនួន 20 ដងនៃចំនួន File ដែលអ្នកអាចផ្ញើបានពីមុន ដោយពីមុន អ្នកអាចផ្ញើបានត្រឹមតែទំហំ 100MB ប៉ុណ្ណោះ។ ការបង្កើនចំនួនសមាជិកក្នុងក្រុមទៅ 512 នាក់ក៏ជាការបង្កើនគុណនឹងពីរដងនៃចំនួនដើមផងដែរ។
មុខងារទាំងប៉ុន្មានខាងលើនេះ នឹងមកដល់សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS, Android, macOS និង Windows នៅក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ៕
ប្រភព៖ Engadget


Post a Comment