ក្រុមហ៊ុន Broadcom បានយល់ព្រមទិញយកក្រុមហ៊ុន VMware ក្នុងតម្លៃ 61 ពាន់លានដុល្លារ
ក្រុមហ៊ុនផលិតបន្ទះឈីប Broadcom បានប្រកាសថា ខ្លួនយល់ព្រមទិញយកក្រុមហ៊ុន Cloud Computing VMware ក្នុងតម្លៃ 61 ពាន់លានដុល្លារក្នុងកិច្ចព្រមព្រៀងជាសាច់ប្រាក់ និងភាគហ៊ុន។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់ និងធំបំផុតរបស់ក្រុមហ៊ុន Broadcom នៅក្នុងអាជីវកម្ម Software Industry។
កិច្ចព្រមព្រៀងនេះ ត្រូវបានលក់ក្នុងតម្លៃ $142.50 ក្នុងមួយភាគហ៊ុនរបស់ក្រុមហ៊ុន VMware ដែលប្រហាក់ប្រហែលទៅនឹង 49% នៃតម្លៃភាគហ៊ុនចុងក្រោយបង្អស់មុននឹងត្រូវបានបិទ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Broadcom បានកើនឡើង 3% និងចំណែកឯក្រុមហ៊ុន VMware មានការកើនឡើង 2% ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលក្រុមហ៊ុន Broadcom នឹងទទួលយកបំណុលសុទ្ធប្រមាណជាជាង 8 ពាន់លានដុល្លារ សម្រាប់បង់ទៅឱ្យក្រុមហ៊ុន VMware។
កាលពីឆ្នាំមុន ក្រុមហ៊ុន Dell Technologies បញ្ចេញភាគហ៊ុនរបស់ក្រុមហ៊ុន VMware ដោយលោក Michael Dell មានភាគហ៊ុន 40% និងអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុរបស់គាត់មានឈ្មោះថា Silver Lake កាន់កាប់ភាគហ៊ុន 10%៕
ប្រភព៖ GSMArena

Post a Comment